អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​បណ្ឌិត ឈាង វណ្ណារិទ្ធ​៖ «​កម្ពុជា​មិន​ទាន់​មាន​យន្ត​ការ​រដ្ឋ​សំខាន់ ដើម្បី​​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​កំរិត​ខ្ពស់​»​

សំឡេង ១១:២០
រូបថតៈ លោក ឈាង វណ្ណារិទ្ធិ
រូបថតៈ លោក ឈាង វណ្ណារិទ្ធិ @RFI

វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​(AVI) នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា ជាមួយ​នឹង​តំណាង​ព្រឹទ្ធ​សភា​កម្ពុជា និង​សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវ និង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ផ្សេងៗ​។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ថ្លែង​ថា​ធន​ធាន​មនុស្ស​សម្រាប់​វិភាគ​កំរិត​តំបន់ និង​អន្តរ​ជាតិ កម្ពុជា​នៅ​មាន​កំរិត ដោយ​សារ​មាន​ការ​ខ្វះ​ខាត​ថវិកា​។ តាម​លោក ឈាង វណ្ណារិទ្ធ វិទ្យាស្ថាន AVI នឹង​ជួយ​​ជំរុញ​​ឲ្យ​​បញ្ញវន្ត​ខ្មែរ​មាន​សម្លេង​កាន់​តែ​ខ្លាំង​ក្នុង​ការ​វិភាគ​លើ​ឆាក​អន្តរ​ជាតិ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​សម្រេច​ទស្សនៈ​ទាន​ចង់​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០​៥០​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ