អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​សំណុំ​រឿង លោក កឹម សុខា៖ ​សប្តាហ៍​ក្រោយ​នឹង​លើក​ពី​សកម្ម​ភាព​ចន្លោះ​ឆ្នាំ​២០​១៣ ដល់​ពេល​ចាប់​ខ្លួន​លោក​ កឹម សុខា​

សំឡេង ១៣:១២
លោកស្រី ម៉េង សុភារី មេធាវីការពារសិទ្ធិលោក កឹម សុខា និងលោក លី ច័ន្ទតុលា មេធាវីរបស់រដ្ឋាភិបាល
លោកស្រី ម៉េង សុភារី មេធាវីការពារសិទ្ធិលោក កឹម សុខា និងលោក លី ច័ន្ទតុលា មេធាវីរបស់រដ្ឋាភិបាល @សហការី

សវនា​ការ​សប្តាហ៍​ទី៤ លើ​សំណុំ​រឿង សន្ទិដ្ឋិ​ភាព​របស់​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ការ​សួរ​ដេញ​ដោល និង​ដាក់​ភស្តុ​តាង​ចំនួន​២វគ្គ ចាប់​ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ​២០០៧ និង​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២ ត្រូវ​បាន​បញ្ចប់​។ សវនាការ​លើ​សំណុំ​រឿង​លោក កឹម សុខា នេះ នឹង​ត្រូវ​បន្ត​ទៅ​ថ្ងៃ​ពុធ និងថ្ងៃព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ទៀត ដោយ​នឹង​មាន​ការ​ជជែក​គ្នា​ចាប់​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ពេល​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ បន្ទាប់​ពី​បញ្ចប់​សវនា​ការ​រយៈ​ពេល​១ថ្ងៃ​កន្លះ មក​នេះ លោក​ស្រី ម៉េង សុភារី មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា និងលោក លី ច័ន្ទតុលា មេធាវី​របស់​រដ្ឋា​ភិបាល បាន​ផ្តល់​បទ​សម្ភាស​ខ្លី​ដល់​វិទ្យុ​បារាំង RFI ដែល​ធ្វើ​ការ​សាក​សួរ​ដោយ ញឹម សុផល ដូចតទៅ​៖

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ