អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ហង់ ជួនណារ៉ុន៖ ​ធន​ធាន​មនុស្ស​ត្រូវ​បាន​ទទួល​ស្គាល់​ខ្ពស់​ជាង​មុន ក្រោយ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​

សំឡេង ១២:៣៣
លោក ហង់ ជួនណារ៉ុន
លោក ហង់ ជួនណារ៉ុន @សហការី

ជាង​មួយ​សប្ដាហ៍មុន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិRFI ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ។ តាមរយៈ​សំណួរ​របស់ អេង គីមហុង លោករដ្ឋ​មន្ត្រី​បានអះ​អាង​ថា ក្រសួង​អប់រំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ដំណើរ​ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១៩សីហា​ខាង​មុខ ទាំង​ផ្នែក​បច្ចេកទេស និង​វិន័យ។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ហង់ ជួន​ណារ៉ុន បាន​លើក​ឡើង​ពី​ផ្លែ​ផ្កា នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​ក្នុង​ពេល​៥​ឆ្នាំ​មក​នេះ។ ផ្លែផ្កា នោះ​គឺ​ធនធាន​មនុស្ស​នៅ​កម្ពុជា មាន​ការ​ទទួល​ស្គាល់​ខ្ពស់​ជាង​មុន ពី​សំណាក់​អ្នកធ្វើ​ការ​ក្នុង​វិស័យ​ធុរកិច្ច រដ្ឋបាល​សាធារណៈ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជាដើម។ 

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ