អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ទៀ បាញ់៖ ​«​ការ​អំពាវ​នាវ​របស់​ លោក សម រង្ស៊ី ទៅ​កាន់​កង​ទ័ព ​គឺ​ជា​រដ្ឋ​ប្រហារ​»​

សំឡេង ០៦:៣៧
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ @Internet

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា​លោក​មិន​ចាប់​អារម្មណ៍​ពី​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​អំពាវ​នាវ​ឲ្យ​កង​ទ័ព បែរ​ចុង​កាណុង​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ទេ​។ ក៏​ប៉ុន្តែ​លោក ចាត់​ទុក​ថា សកម្មភាព​របស់​លោក សម រង្ស៊ី គឺ​ជា​រដ្ឋ​ប្រហារ​។ ជាមួយ​គ្នា​នេះ លោក ទៀ បាញ់ ក៏​បាន​បញ្ជាក់​ដែរ​ថា កង​ទ័ព​បាន​ត្រៀម នឹង​ដាក់​ពង្រាយ​តាម​ព្រំដែន​កម្ពុជា​ជា​យូរ​មក​ហើយ ពោល​គឺ​តាំង​ពី​ពេល ដែល​មាន​ដីកា​តុលាការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​មេដឹក​នាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្ល៉េះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ