អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ឱម យ៉ិនទៀង៖ ទោះ​អ្នក​ធំ​យ៉ាង​ណា​ក៏​ដោយ​ ឱ្យ​តែ​មាន​តម្រុយ​ពុក​រលួយ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ស៊ើប​អង្កេត​

សំឡេង ១៣:២៩
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោកឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ នៅ​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រៀប​ចំ​សន្និ​បាត​មួយ​ស្តីពី​ការ​បូក​សរុប​ការងារ​រយៈ​ពេល​៨ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៨ និង រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៩​នេះ និង លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០​២០​ខាង​មុខ​។ លោក​ឱម យ៉ិនទៀង បាន​បញ្ជាក់​ពី​កិច្ច​ការងារ​ដែល​អង្គ​ភាព​នេះ​សម្រេច​បាន​នា​ពេល​កន្លង​មក​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អះ​អាង​ដែរ​ថា បើ​សិន​អង្គការ​សង្គម​ស៊ីវិល ឫ​មជ្ឈ​ដ្ឋាន​ណា​មួយ​មាន​តម្រុយ​នៃ​អំពើ​ពុក​រលួយ​របស់​អ្នក​ធំ​ណា​ម្នាក់ គឺ​អាច​ផ្ញើ​មក​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន ហើយ​អង្គភាព​នេះ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ