អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ចាន់ យុត្ថា៖ «​កសិករ​ស្រុក​មង្គល​បុរី ធ្វើ​ស្រែ​ប្រាំង​លើស​ផែន​ការ​១០​ដង ជា​ហេតុ​នាំ​ឲ្យ​ខ្វះ​ខាត​ទឹក​»​

សំឡេង ១១:០៦
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក @RFI

ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ចំនួន​៣​គ្រឿង ដើម្បី​បូម​ទឹក​ពី​ស្ទឹង​សេរី​សោភ័ណ្ឌ បង្ហូរ​ចូល​ទៅ​ស្ទឹង​មង្គល​បុរី ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​រង​ការ​រីង​ស្ងួត ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​។ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ថ្លែង​ថា ភាព​រីង​ស្ងួត​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រភព​ទឹក​ស្ទឹង​មង្គល​បុរី​នេះ​គឺ ដោយ​សារ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រូវ​ប្រាំង​លើស​ផែន​ការ ដែល​បាន​គ្រោង​ទុក​ចំនួន​ជាង​១០​ដង​។ តាម​លោក ចាន់ យុត្ថា ក្រសួង​ធន​ធាន​ទឹក​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​នៅ​សល់​ស្រូវ​ចំនួន​៦០០​ហិក​តា​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​ទឹក​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ