អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក អាត់ ធន់៖ «​បញ្ហា​មួយ​ចំនួន ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ​វិសោធន​កម្ម​នេះ ​មិន​ទាន់​ត្រូវ​នឹង​អ្វី​ដែល​សហ​ជីព កម្ម​ករ​ ចង់​បាន​ទេ​»​

សំឡេង ១១:២៧
លោក ​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។
លោក ​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។

នៅ​ថ្ងៃ​សុក្រ​នេះ គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​អនុម័ត​ទាំង​ស្រុង លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម លើ​មាត្រា​ចំនួន​១០ នៅ​ក្នុង​ច្បាប់​ស្តី​ពី​សហ​ជីព​។ មាត្រា​ទាំង​១០ ដែល​គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​នោះ​មាន មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩។ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ថ្លែង​ថា​សេច​ក្តី​ព្រាង​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​សហ​ជីព នឹង​មាន​វាសនា​មិន​ខុស​គ្នា​ពី​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ដែល​រដ្ឋ​សភា​ទើប​អនុម័ត​ថ្មី ហើយ​ដែល​រង​ការ​រិះគន់​ពី​សំណាក់​សហ​ជីព និង​សង្គម​ស៊ីវិល​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ