អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក គួច ចំរើន​៖ «​គោល​ដៅ​សំខាន់ ដែល​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ Westerdam ​ចូល​ចត គឺ​គោល​ដៅ​សប្បុរស​ធម៌​»​

សំឡេង ១២:២៤
លោក គួច ចំរើន
លោក គួច ចំរើន @Grandnewsasia

នាវា​ទេសចរណ៍​អាមេរិក Westerdam ដែល​ដឹក​មនុស្ស​ចំណុះ​២៥០០​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះ​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែកុម្ភៈនេះ បន្ទាប់​ពី​ប្រទេស និង​កោះ​ចំនួន​៦ផ្សេង​ទៀត​បដិសេធ​ការ​សុំ​ចូល​ចត​របស់​នាវា​យក្ស​មួយ​នេះ ក៏​ព្រោះ​តែ​ភ័យ​ខ្លាច​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​។ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ថា​សាលា​ខេត្ត​ព្រះ​សីហនុ រួម​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត បាន​រៀប​ចំ​ទទួល​យ៉ាង​ប្រុង​ប្រយ័ត្ន​ដល់​ការ​ចូល​ចត និង​ផ្ទេរ​អ្នក​ទេសចរណ៍​ជាង​៥០០​នាក់​ទៅ​កាន់​យន្ត​ហោះ ខណៈ​អ្នក​ទេសចរ​២០​នាក់ ដែល​មាន​សុខភាព​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ត្រូវ​បាន​យក​សំណាក​ទៅ​វិភាគ​រក​វីរុស​កូរ៉ូណា​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ