អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ច្រឹក សុខនីម​៖ ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ងារ​ច្រើន​ទៀត លើ​វិស័យ​អចលន​ទ្រព្យ ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ពី​សហ​រដ្ឋ​អាមេរិក​

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA)។ សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នឹង​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចែក​រំលែក​ពី​សក្តានុ​ពល សម្រាប់​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា នា​​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ, លោក ច្រឹក សុខនីម លើក​ឡើង​ថា នៅ​ពេល​ដែល​អ្នក​វិនិយោគ​អាមេរិក​ចូល​មក​វិនិយោគ​ច្រើន​លើ​វិស័យ​អចលនវត្ថុ​កម្ពុជា​នោះ​គឺ​ជា​ការ​កសាង​ទំនុក​ចិត្ត​ក្នុង​វិស័យ​នេះ ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់​តែ​រឹងមាំ​ថែម​ទៀត​។ លោក​បន្ថែម​ថា កម្ពុជា​ត្រូវ​ធ្វើ​ការ​ងារ​ច្រើន​ទៀត លើ​វិស័យ​អចលន​ទ្រព្យ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​​ពី​សហរដ្ឋ​អាមេរិក​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ