អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​​លោក អំ សំអាត៖ «​ដើម្បី​តម្លា​ភាព តុលាការ​គួរ​រក​មធ្យោ​បាយ​ផ្សេង ដែល​អាច​ឲ្យ​សាធារណ​ជន​បាន​ចូល​រួម​ស្តាប់​ច្រើន​គ្នា​»​

សំឡេង ១០:៥៩
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ @សហការី

សវនាការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ គឺ​បន្ទាប់​ពី​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក៏​ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ខក​ចិត្ត​ពី​សំណាក់​អ្នក​ឃ្លាំ​មើល​សង្គម និង​នយោ​បាយ​នោះ​គឺ សវនាការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សវនាការ​សាធារណៈ​បែប​ចង្អៀត​។ នេះ​បើ​តាម​លោក អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ។ លោក​ថា តុលា​ការ​គួរ​តែ​សម្រួល​ឲ្យ​មាន​ការ បើក​ទូលាយ​ឲ្យ​សាធារណ​ជន​បាន​ចូល​ស្តាប់​ច្រើន ដើម្បី​អស់​មន្ទិល​សង្ស័យ​ជុំវិញ​សំណុំ​រឿង​ដ៏​ធំនេះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ