អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​សវនា​ការ​លោក កឹម សុខា៖ ​បញ្ហា​តម្លា​ភាព​ត្រូវ​បាន​ចោទ​សួរ ខណៈ​NGO​និង​អ្នក​កាសែត​មិន​អាច​ចូល​ស្តាប់​បាន​

សំឡេង ១១:១៩
លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @សហការី

ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ថ្ងៃ​ទីពីរ​ហើយ​នៃ​សវនា​ការ​លើ​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​។ កាល​ពី​ម្សិល​មិញ តុលាការ​ក្រុង​ភ្នំពេញ បាន​រង​នូវ​ការ​រិះគន់​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​សាធារណ​ជន ជា​ពិសេស មន្រ្តី​សិទ្ធិ​មនុស្ស និង អ្នក​សារ​ព័ត៌មាន​អាច​ចូល​ស្តាប់​សវនាការ​បាន ដោយ​អនុញ្ញាត​ឱ្យ​តែ​មន្រ្តី​ស្ថាន​ទូត​បរទេស​និង​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប៉ុណ្ណោះ​។ ខាង​តុលា​ការ​បាន​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដោយ​សារ​តែ​បន្ទប់​សវនាការ​តូច​ដែល​ផ្ទុក​បាន​ត្រឹម​តែ​៣០​នាក់​។ ប៉ុន្តែ មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឱ្យ​តុលាការ​ធ្វើ​យ៉ាង​ណា​ឱ្យ​សវនាការ​មាន​ភាព​ទូលំ​ទូលាយ ដើម្បី​បង្ហាញ​ពី​តម្លា​ភាព​នៃ​ការ​កាត់​ក្តី​លើ​លោក​កឹម សុខា​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ