អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក សុង សារ៉ន​៖ ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នឹង​កើន​ឡើង​វិញ ​នៅ​ចុង​ឆ្នាំ​នេះ​

សំឡេង ១០:៥០
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា @សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ឆ្លើយ​តប​នឹង​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA លោក សុង សារ៉ន ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ផ្លូវ​ដើរ​ចំនួន​ពីរ​រួច​ហើយ​។ សូម​បញ្ជាក់​ថា តាម​របាយ​ការណ៍​នាំចេញ​អង្ករ​កម្ពុជាទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ខែ​ ឆ្នាំ​២០១៩ សម្រេច​បាន៣៩៨- ៥៨៦ តោន​កើនឡើង ២.៣ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​​។ ក្នុងនោះ​ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិនមាន ១៥៧ ៧៩៣​តោន​ កើនឡើង​ជាង៤៤ភាគរយ និង​ទៅទីផ្សារ​អឺរ៉ុប​មាន​ចំនួន១៣៥ ៤៧១​ ​តោន​ ធ្លាក់​ចុះ​ជិត​៣០​ភាគរយ​។ យ៉ាង​ណា​ក្តី លោក​ឧកញ៉ា សុង សារ៉ន សង្ឃឹមថា នៅ​ចុង​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នឹង​កើន​ឡើង​វិញ​។ តើ​មាន​មូល​ហេតុ​អ្វីខ្លះ​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ