អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​កញ្ញា កែវ ចាន់រ៉ា​៖ បើ​លក់​ផលិត​ផល​ស្រូវ​មិន​ចេញ​ទេ កសិករ​នឹង​វ័ណ្ណ ក នឹង​បំណុល​ធនាគារ​ហើយ​

សំឡេង ០៩:២០
កញ្ញាកែវ ចាន់រ៉ា អគ្គលេខាធិការនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
កញ្ញាកែវ ចាន់រ៉ា អគ្គលេខាធិការនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា @សហការី

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​រៀប​ចំ​វេទិកា​កសិករ​ស្ដី​ពី «ការលើក​កម្ពស់​និរន្តរភាព និង​គាំទ្រ​ទីផ្សារ​ផលិត​ផល​កសិកម្ម​សម្រាប់​កសិករ​ខ្នាត​តូច» នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​។ កញ្ញា​កែវ ចាន់រ៉ា ដែល​ជា​អគ្គ​លេខា​ធិការ​នៃ​សមាគម​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា គឺ​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​។ កញ្ញា​កែវ ចាន់រ៉ា បាន​លើក​ឡើង​ថា ជម្រើស​ល្អ​នៅ​ក្នុង​ដំណើរ​ការ​ទីផ្សារ​ផលិត​ផល​ស្រូវ​នៅ​កម្ពុជា គឺ​អាជ្ញាធរ​គួរ​តែ​ទាក់​ទង​ឱ្យ​បាន​ជិត​ស្និត​ជាមួយ​នឹង​កសិករ​។ ជាមួយ​គ្នា​នេះ កញ្ញា​ក៏​បាន​អះអាង​ថា ប្រសិន​បើ​ផលិត​ផល​ស្រូវ​មិន​អាច​លក់​ចេញ​ទេ នោះ​កសិករ​នឹង​វ័ណ្ណ ក នឹង​បំណុល​ធនាគារ​ហើយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ