អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក តុប សុភ័ក​៖ «​ក្រសួង​ទេស​ចរណ៍​ជូន​ដំណឹង​ដល់​ប្រតិ​បត្តិ​ករ​ទេស​ចរណ៍ ឲ្យ​ជួយ​សង្កេត​ពី​អាការៈ​ខុស​ប្រក្រតី​របស់​អ្នក​ទេស​ចរ​»​

សំឡេង ១០:៣៧
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ @សហការី

ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ភាព​អផ្សុក និង​ចង់​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​សិល្បៈ​ប្រពៃណី​ខ្មែរ​ផង ក្រសួង​ទេសចរណ៍ បាន​រៀប​ចំ​ទស្សនីយ​ភាព​សិល្បៈ សម្តែង​ជូន​ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ចុះ​ពី​នាវា Westerdam ពី​ខេត្ត​ព្រះ​សីហនុ មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ត្រៀម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​រៀង​ខ្លួន​។ លោក តុប សុភ័ក អ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍ ថ្លែង​ឲ្យ​ដឹង​ថា ក្រៅ​ពី​ទស្សនីយ​ភាព​សិល្បៈ​នេះ ក្រសួង​ទេសចរណ៍​ក៏​បាន​ជូន​ដំណឹង​ទៅ​ប្រតិបត្តិករ​ទេសចរណ៍​ដែរ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ និង​បង្ការ​ការ​ឆ្លង​វីរុស Covid-19 ដោយ​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​សេវា​កម្ម​ទេសចរណ៍​មាន​ព័ត៌មាន​ច្រើន​បន្ថែម​ទៀត​ពី​ភ្ញៀវ​ទេសចរ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ