អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក រៀល ខេមរិន្ទ​៖ «​បើ​បក្ស​ត្រូវ​បាន​តុលា​ការ​រំលាយ​ហើយ ​តើ​ខ្ញុំ​មាន​បក្ស​ឯណា​ដែល​ត្រូវ​ក្បត់​»​

សំឡេង ១១:៥១
លោក ​រៀល ខេមរិន្ទ
លោក ​រៀល ខេមរិន្ទ RFI/ Siv Channa

ក្រសួង​មហាផ្ទៃ​កាល​ថ្ងៃទី១៨ ខែកញ្ញា ម្សិល​មិញ បាន​សម្រេច​ទទួល​ចុះ​ឈ្មោះ «គណ​បក្ស​ខ្មែរ​អភិរក្ស​និយម» របស់​លោក រៀល ខេមរិន្ទ ក្នុង​បញ្ជី​គណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​។ លោក រៀល ខេមរិន្ទ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​តុលា​ការ​កំពូល​ចេញ​សាល​ដីកា​រំលាយ​កាល​ពី​ដើម​ឆ្នាំ​២០១៨ ថ្លែង​ថា លោក​បង្កើត​គណ​បក្ស​នេះ​ឡើង​គឺ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ជាតិ ដូច​ជា​បញ្ហា EBA ជា​ដើម​។ តាម​លោក រៀល ខេមរិន្ទ ការ​បង្កើត​គណ​បក្ស «ខ្មែរ​អភិរក្ស​និយម» នេះឡើង​គឺ​ជា​គំនិត​របស់​លោក​ផ្ទាល់​ដើម្បី​បន្ត​ជីវិត​នយោ​បាយ​ឡើង​វិញ និង​ថា​ការ​បង្កើត​គណ​បក្ស​ថ្មី​នេះ មិន​មែន​ជា​ការ​ក្បត់​បក្ស​ចាស់​ឡើយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ