អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ផុស សុវណ្ណ៖ ក្រសួង​ព័ត៌មាន​កំពុង​ប្រមូល​ភស្តុ​តាង​ដាក់​ពាក្យ​ប្តឹង​គណនី​ហ្វេស​ប៊ុក​ដែល​ប្រឌិត​ព័ត៌មាន​

សំឡេង ០៩:០៩
លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន
លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន @AKP

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌​មាន និង​សោត​ទស្សន៍ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​កម្ពុជា​។ លោក​ផុស សុវណ្ណ បាន​អះអាង​ឱ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន​បាន​ផ្ញើ​ឈ្មោះ​គណនី និង​ទំព័រ​ហ្វេស​ប៊ុក​មួយ​ចំនួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​រួច​ហើយ ដើម្បី​បិទ​កុំឲ្យ​ផ្សព្វ​ផ្សាយ ព័ត៌មាន​ក្លែង​ក្លាយ​ពី​បញ្ហា​មេរោគ​កូរ៉ូណា​តទៅ​ទៀត​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​ពេល​នេះ ក្រសួង​ព័ត៌មាន​កំពុង​ប្រមូល​ភស្តុ​តាង​ពី​គណនី និង​ទំព័រ​ហ្វេស​ប៊ុក​ដែល​ប្រឌិត​ព័ត៌​មាន​ទាំង​អស់​នោះ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ