អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក យាង សុធារិន​៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គួរ​ពន្លឿន​សំណុំ​រឿង​របស់​ពួក​ខ្ញុំ ខណៈ​សាលា​ឧទ្ធរណ៍​ថា​លែង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៀត​ហើយ​

សំឡេង ១២:០០
លោក យាង សុធារិន ហៅយាង សុជាមេត្តា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
លោក យាង សុធារិន ហៅយាង សុជាមេត្តា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី @RFI

ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​រាត្រី​នេះ ​គឺ​ លោក​ យាង​ សុធារិន​ ហៅ​យាង ​សុជាមេត្តា ​អតីត​អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​។​ លោក​ចូល​ខ្លួន​មក​បក​ស្រាយ​ជុំវិញ​សវនាការ​របស់​សាលា​ឧទ្ធរណ៍នៅ​ថ្ងៃ​នេះ​ដែល​បាន​បដិសេធ​លើ​បណ្តឹង​របស់​លោក ​និង​ លោក​ អ៊ួន​ ឈិន​។​ ជា​បណ្តឹង​ដែល​បាន​ស្នើ​ឲ្យ​តុលា​ការ​ជាន់​ខ្ពស់​មួយ​នេះ​ ទម្លាក់​ចោល​នូវ​លក្ខ​ខណ្ឌ​នៃ​ការ​ដាក់​ពួក​លោក​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​ និង​ស្នើឲ្យ​តុលាការ​ប្រគល់​សំភារៈ​ដែល​សមត្ថកិច្ច​រឹប​អូស​យក​ពេល​ចាប់​ខ្លួន​នោះ ​ប្រ​គល់​ឲ្យ​អ្នក​ទាំង​ពីរ​វិញ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ