អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក នួន ប៊ុន​ថុល​៖ ​សក្តា​នុ​ពល​ធំ​បំផុត​របស់​ក្រុង​កោះរ៉ុង ​គឺ​វិស័យ​ទេសចរណ៍​

សំឡេង ១១:២៥
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល @RFI

ចាប់​តាំង​ពី​រដ្ឋា​ភិបាល​ប្រកាស​បង្កើត​ក្រុង​ថ្មី​មួយ ដែល​ផ្តាច់​សង្កាត់​ចំនួន​ពីរ ពី​ខេត្ត​ព្រះ​សីហនុ គឺ​ក្រុង​កោះរ៉ុង ដែន​ដី​កោះ​នេះ បាន​អូស​ទាញ​ប្រជាពលរដ្ឋ​ទៅ​នៅ​លើ​នោះ​កាន់​តែ​ច្រើន​ទៅៗ​។អភិបាល​ក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល បាន​ឲ្យ​ដឹង​ពី​ដីកោះ​តាម​រយៈ​ខ្សែរ​ទូរស័ព្ទ​មក​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​លើ​ក្រុង​កោះរ៉ុង​នៅ​មិន​ទាន់​រៀប​ចំ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ បន្ទាប់​ពី​ដំណើរ​ការ​រដ្ឋ​បាល​ជាក់​លាក់​មួយ​បាន​រយៈ​ពេល​៣ខែ​មក​នេះ​។ គឺ​ជា​ពេល​វេលា​ដ៏​ខ្លី​មួយ​។ ក៏​ប៉ុន្តែ​វិស័យ​សេដ្ឋ​កិច្ច និង​ទេស​ចរណ៍ កំពុង​មាន​សកម្ម​ភាព​កាន់​តែ​ផុល​ផុស​ឡើង ដោយ​ប្រជា​ពល​រដ្ឋ​បាន​ប្រែ​ក្លាយ​មុខ​របរ​នេសាទ​ត្រី​របស់​ពួក​គាត់ ទៅ​ជា​ការ​បំរើ​ដល់​សេវា​កម្ម​ទេស​ចរណ៍ ខណៈ​ទេសចរ​ក្នុង​ស្រុក និង​បរទេស​ចាប់​អារម្មណ៍​ទៅ​កំសាន្ត​នៅ​ទីនោះ​កាន់​តែ​ច្រើន​ទៅៗ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ