អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​​លោកស្រី ភឿង សកុណា៖ ព្រឹត្តិ​ការណ៍​សិល្បៈ «រាត្រី​ចង​ចាំ» នឹង​បង្ហាញ​ពី​ល្ខោន​ខោល​ឲ្យ​មហា​ជន​បាន​ដឹង​

សំឡេង ០៩:១៧
លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ
លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

ប្រទេស​កម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍​សិល្បៈ​ដ៏​ធំ​មួយ​ឈ្មោះ​ថា «រាត្រីចងចាំ» នៅ​ទីលាន​ជល់​ដំរី នៃ​ក្រុង​សៀម​រាប​នា​ថ្ងៃទី២៨ វិច្ឆិកា ខាង​មុខ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ល្ខោន​ខោល​កម្ពុជា​ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិ​ការណ៍​សិល្បៈ​នេះ គឺ​ជា​ការ​សម្តែង​ល្ខោន​ខោល និង​មាន​គោល​ដៅ​ចង់​ឲ្យ​សាធារណ​ជន​ជាតិ និងអន្តរ​ជាតិ បាន​ឃើញ​កាន់​តែ​ច្បាស់​អំពី​កិត្យា​នុភាព​នៃ​វប្បធម៌​ជាតិ​ខ្មែរ ខណៈ​ដែល​ល្ខោន​ខោល​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ UNESCO អស់​រយៈ​ពេល​១ឆ្នាំ​កន្លង​ទៅ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ