អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក គាត ហ៊ុល៖ ទោះ​បី​ម៉ាស​ឡើង​ថ្លៃ តែ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​នឹង​ព្យាយាម​រក​ទិញ​យក​មក​ចែក​ដល់​ពល​រដ្ឋ​

សំឡេង ០៨:០០
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត @សហការី

នៅ​ថ្ងៃ​នេះ អង្គ​ភាព​នគរបាល​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ចាប់​ផ្តើម​ចែក​ម៉ាស​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ដើម្បី​ការពារ​ការ​ចម្លង​ជំងឺ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស​។ លោក​គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះ​អាង​ថា ការ​ចែក​ម៉ាស​នេះ គឺ​ចែក​ឱ្យ​ទាំង​ជន​ជាតិ​ខ្មែរ និង បរទេស រួម​ទាំង​សិស្ស​សាលា​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អាជ្ញាធរ​នឹង​បន្ត​ព្យា​យាម​ស្វែង​រក​ទិញ​ម៉ាស​យក​មក​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ បើ​ទោះ​បី​តម្លៃ​ម៉ាស​ឡើង​ថ្លៃ​ខ្លាំង​ក៏​ដោយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ