អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក មាស សុភ័ណ្ឌ​៖ «​ក្រសួង​ព័ត៌​មាន​ជ្រើស​រើស​ការ​អប់រំ​ជា​បឋម​ចំពោះ​អ្នក​ផ្សាយ​ព័ត៌​មាន​មិន​ពិត​»​

សំឡេង ១០:២៣
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន @RFI

អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភព​លោក​កំពុង​ផ្តោត​ទៅ​លើ​ការ​ព្រួយ​បារម្ភ និង​ការ​ប្រយុទ្ធ​ប្រឆំាង​ទល់​នឹង​មេរោគ​ផ្លូវ​ដង្ហើម​កូរ៉ូណា​ថ្មី ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា​មួយ​ករណី​ដែរ​នោះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែល​មិន​មាន​វិជ្ជា​ជីវៈ និង​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ខុស​ពី​ការ​ពិត បំពុល​សង្គម​ទាក់​ទង​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ថ្មី​នេះ​។ ប្រឈម​នឹង​បញ្ហា​នេះ លោក មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន បាន​បញ្ជាក់​ថា​ក្រសួង​ព័ត៌មាន​ពេល​នេះ មាន​គោល​ការណ៍​ណែ​នាំ អប់រំ ជា​បឋម ហើយ​ប្រសិន​បើ​នៅ​បន្ត​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​ទៀត នោះ​ក្រសួង​នឹង​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ