អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ហេង សួរ​៖ ​ជន​​បរទេស​​ត្រូវ​​បាន​​អនុញ្ញាត​​ឲ្យ​​ប្រកបរបរ​គ្រប់​​ប្រភេទ​​ឡើង​វិញ ​តែ​​ត្រូវ​​ស្ថិត​​ក្រោម​​ច្បាប់​​

សំឡេង ១២:២១
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ។ @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​លោក​ ហេង ​សួរ​ រដ្ឋ​លេខាធិការ​និង​ជា​អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ ​លោក​ ហេង​ សួរ​ នឹ​ង​ចូល​ខ្លួន​មក​ពន្យល់​បន្ថែម​ពី​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការងារ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា​ អាច​ប្រកប​មុខ​របរ ​ឬ​ធ្វើ​ការ​ធម្មតា​នៅ​កម្ពុជា​ឡើង​វិញ​។ ​បើ​តាម​លោក​ ហេង​ សួរ ​សេចក្តី​សម្រេច​នេះ ​គឺ​ធ្វើ​ឡើង​តប​តាម​ការ​សំណូម​ពរ​ពី​ខាង​វិស័យ​ឯកជន​ ដែល​កំពុង​ខ្វះខា​ត​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជន​បរ​ទេស​ និង​ម្យ៉ាង​ទៀត​ គឺ​ដើម្បី​រក្សា​ការ​ទាក់​ទាញ​វិនិយោគិន​បរទេសនៅ​កម្ពុជា​ផង​ដែរ​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ