អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ​ហុក ​សុទ្ធិ​៖ ​តាម​រយៈ​ពិព័រណ៍​សៀវ​ភៅ​កម្ពុជា ​យុវជន​ខ្មែរ​ចាប់​អារម្មណ៍​ការ​អាន​សៀវភៅ​ច្រើន​ជាង​មុន​

សំឡេង ១២:៤៨
លោក ​ហុក ​សុទ្ធិ ​នាយក​អង្គការ​ស៊ីប៉ា ​និង​ជា​ប្រធាន​សមាគម​បណ្ណារក្សនិង​ឯកសារ​វិទូ​ក​ម្ពុជា ​​ជា​អ​នុប្រធាន​សមាគម​អ្នក​បោះ​ពុម្ពផ្សាយ​កម្ពុជា ​​និង​ជាតំណាង​គណៈកម្មការ​រៀបចំ​ពិព័រណ៍​សៀវ​ភៅ​​កម្ពុជា​​លើក​ទី​០៨​ ឆ្នាំ ​២០១៩​។
លោក ​ហុក ​សុទ្ធិ ​នាយក​អង្គការ​ស៊ីប៉ា ​និង​ជា​ប្រធាន​សមាគម​បណ្ណារក្សនិង​ឯកសារ​វិទូ​ក​ម្ពុជា ​​ជា​អ​នុប្រធាន​សមាគម​អ្នក​បោះ​ពុម្ពផ្សាយ​កម្ពុជា ​​និង​ជាតំណាង​គណៈកម្មការ​រៀបចំ​ពិព័រណ៍​សៀវ​ភៅ​​កម្ពុជា​​លើក​ទី​០៨​ ឆ្នាំ ​២០១៩​។ @RFI

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨ ​ឆ្នាំ​២​០១៩​នេះ ​មាន​ការ​ចូល​រួម​ពី​មហាជន​ខ្មែរ​ជា​ពិសេស​យុវជន​កម្ពុជា​ជាង​១៧​ម៉ឺន​នាក់​។ ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​ទៅ​៤​ម៉ឺន​នាក់ ​បើ​ធៀប​នឹង​ពិព័រណ៍​សៀវភៅ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​។ ​បើ​តាម​ការ​គណនា​ត្រួស​ៗ ​យ៉ាង​ហោច​ណាស់​មាន​សៀវភៅ​ចំនួន​៣០​ម៉ឺន​ក្បាល​ត្រូវ​បាន​លក់​ចេញ​ក្នុ​ង​រយៈពេល​បី​ថ្ងៃ​មក​នេះ​។ ហើយ​ចរន្ត​សាច់​ប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​ ត្រូវ​បាន​ហូរ​ចូល​ហោ​ប៉ៅ​របស់​អ្នក​និពន្ធ​ និង​អ្នក​បោះ​ពុម្ព​ផ្សាយ​ជា​ដើម​។​​ លោក ​ហុក ​សុទ្ធិ ​នាយក​អង្គការ​ស៊ីប៉ា ​និង​ជា​ប្រធាន​សមាគម​បណ្ណារក្ស ​និង​ឯកសារ​វិទូ​កម្ពុជា ជា​អនុប្រធាន​សមាគម​អ្នក​បោះ​ពុម្ព​ផ្សាយ​កម្ពុជា ​និង​ជា​តំណាង​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា ​បាន​ថ្លែង​ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​ថា ​ការ​ចូល​រួម​របស់​យុវជន​កម្ពុជា​ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨​នេះ ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បញ្ជាក់​ថា ​យុវជន​កម្ពុជា ​បាន​ងាក​មក​ចាប់​អារម្មណ៍​ការ​អាន​សៀវភៅ​ច្រើន​ជាង​មុន​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ