អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​កែវ វី​៖ ​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ​​ជន​រង​គ្រោះ​​ពី​​ការ​បាក់​​អគារ​នៅ​ខេត្ត​កែប ​បាន​បិទ​បញ្ចប់ ​ខណៈ​ជន​រង​​គ្រោះ​​៣៦​នាក់​ស្លាប់​

សំឡេង ១៤:១៦
លោក កែវ វី ​នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។​
លោក កែវ វី ​នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។​

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរ​ង​គ្រោះពី​ឧបទ្ទវហេតុ​នៃ​ការ​ដួល​រលំបាក់​អគារ​នៅ​ក្នុង​ខេត្ត​កែប​ បាន​បិទ​បញ្ចប់​ហើយ​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ ថ្ងៃ​អាទិត្យ​ ទី ​០៥​ មករា ​នេះ។​ ប្រតិបត្តិការ​នេះ ​បាន​ប្រើ​ពេលអស់​​៤៣​ម៉ោង​និង​២០​នាទី ​និង​កម្លាំង​ចម្រុះ​ប្រមាណ​ជា ​១០៨៧​នាក់ ​ក្នុ​ង​នោះក៏​មាន​កិច្ច​សហការ​ជួយ​សង្គ្រោះ​ពី​កង​កម្លាំង​ស្ម័គ្រ​ចិត្ត​របស់​ប្រទេស​ចិន​ផង​ដែរ​។ ​យ៉ាងណា​ក្តី ​ជន​រង​គ្រោះ​សរុប​ចំនួន​ ៥៩​នាក់​ ត្រូវ​បាន​គេ​យក​ចេញ​ពី​ក្រោម​គំនរ​បេតុង​ ក្នុង​នោះ​៣៦​នាក់​បាន​ស្លាប់ ​និង​២៣​នាក់​បាន​រង​របួស​។ ​លោក​ កែវ​ វី​ អ្ន​ក​នាំ​ពាក្យ​គ​​ណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​កម្ពុជា ​បាន​លើក​ឡើង​ថា ​ប្រតិបត្តិកា​រ​ជួយ​សង្គ្រោះ​ករណី​រលំបាក់​អគារ​នៅខេ​ត្ត​កែប​នេះ ​ជួប​ការ​លំបាក​ច្រើន​ បើ​ធៀប​នឹង​ករណី​រលំបាក់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុកាលពីឆ្នាំមុន​។ ​ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ការ​ជួយ​សង្គ្រោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន ​ដើម្បី​ការពារ​សុវត្ថិភាព​ និង​អាយុ​ជីវិត​របស់​ជន​រង​គ្រោះ​ដែល​នៅមា​ន​ដង្ហើម​។​ តើ​ប្រតិបត្តិការ​រយៈពេល​ពីរ​យប់​ពីរ​ថ្ងៃ​នេះ ​បាន​ជួប​ឧបសគ្គ​អ្វី​ខ្លះ​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ