អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ​ឱ ​វណ្ណឌីន​៖​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ ​កម្ពុជា​មិន​ទាន់​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ឡើយ​ទេ​

សំឡេង ១៣:៤២
លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​។​
លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​។​ @សហការី

ក្រសួង​សុខាភិបាល​នៅថ្ងៃ​អាទិត្យ​នេះ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​ថ្មី​ថា ​កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ​ដោយ​វីរុស ​កូរ៉ូណា​នៅ​ឡើយ​ទេ​។​ សេចក្តី​ជូន​ដំណឹង​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​អាក់​ខោន​ហ្វេស​បុក​មួយ​ចំនួន​ដែល​ផ្សាយ​ថា ​​មាន​​ករណី​​ជំងឺ​​ខាង​​លើ​​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​ហើយ​។ ​កម្ពុជា​មាន​ករណី​សង្ស័យ​តែ​បី​ករណី​ប៉ុណ្ណោះ ​តែ​ក្រោយ​ការ​ធ្វើ​តេស្ត​ទៅ ​បញ្ជាក់​ថា ​មិន​មាន​នោះ​ទេ​។ ​យ៉ាង​ណា​ក៏​ដោយ ​លោក​ស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋ​លេខា​ធិកា​រ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​បាន​មក​បញ្ជាក់​បន្ថែម​ថា ​គិត​ត្រឹម​ថ្ងៃ​​អាទិត្យ​នេះ ​កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ​ដោយ​វីរុស ​កូរ៉ូណា​នៅ​ឡើយ​ទេ ​ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​មក​ដល់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ចំនួន​៤ ​និង​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត ​សរុប​១៩៧៥​ករណី ​និង​បណ្តាល​ឲ្យ​មនុស្ស​៥៦​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិ​ន​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ