អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

ជ័យ​លាភីពាន​រង្វាន់​សិទ្ធិ​មនុស្ស ​សី ​ចរិយា​៖​ បញ្ហា​នៅ​ក្នុង​សង្គ​ម​នឹង​ដោះ​ស្រាយ​បាន​ បើ​យុវជន​ហ៊ាន​ក្រោ​ក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស​

សំឡេង ០៩:១១
​កញ្ញា ​សី ចរិយា ​តំណាង​ក្រុម​ Start​ from​ us​ គឺ​ជា​ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស ​ដែល​រៀបចំ​ឡើង​ដោយ​ការិយា​ល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ​នៅ​​ថ្ងៃទី​ ​07​ ធ្នូ ​2019​ ​​នេះ។​
​កញ្ញា ​សី ចរិយា ​តំណាង​ក្រុម​ Start​ from​ us​ គឺ​ជា​ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស ​ដែល​រៀបចំ​ឡើង​ដោយ​ការិយា​ល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ​នៅ​​ថ្ងៃទី​ ​07​ ធ្នូ ​2019​ ​​នេះ។​ @RFI

ក្រុម​យុវជន​ Start​ from​ us ​គឺ​ជា​ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស ​ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ល្ងាច​ថ្ងៃទី ​០៧ ​ធ្នូ​នេះ។​ កញ្ញា ​សី ចរិយា ​តំណាង​ក្រុម​ Start​ from​ us​ បាន​ថ្លែង​ថា ​បញ្ហា​នៅក្នុង​សង្គម​នឹង​អាច​ដោះ​ស្រាយ​បាន ​ប្រសិន​បើ​យុវជន​ហ៊ាន​ចាប់​ផ្តើម​។​ សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី ​០៧​ ធ្នូ ​នេះ ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​សហការ​ជា​មួយគ​ណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​និង​ប្រតិភូស​ហភាព​អឺរ៉ុប ​បាន​រៀបចំ​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​មូលបទ​ “​យុវជន​ក្រោក​ឡើង ​ដើម្បី​សិទ្ធិ​មនុស្ស​”​។ ​ព្រឹត្តិការណ៍នេះ​នឹង​ជួយ​រំលេច​ពី​តួនាទី​ដឹក​នាំ​របស់យុ​វជន​ដែល​ជា​ប្រភព​នៃការ​ជំរុញ​ឲ្យ​មាន​អនាគត​មួយ​កាន់​តែ​ប្រសើរ​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ