អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​យ៉ង ​សាំង​កុមារ​៖​​ គណបក្ស​​​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​​​នឹង​​សើរើ​​ច្បាប់​​ស្តីពី​​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម បើ​​​ឈ្នះ​​​ឆ្នោត​​​

សំឡេង ១២:០៣
លោក យ៉ង សាំងកុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​។​
លោក យ៉ង សាំងកុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​។​ @va samnob

ព្រះ​មហាក្សត្រ​កម្ពុជា ​កាល​ពី​ថ្ងៃទី ​០៥​ ធ្នូ ​ឆ្នាំ​ ២០១៩​ ទើប​តែ​បាន​ចេញ​ព្រះរាជ​ក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​។ ​ប៉ុន្តែ​ក្រោយ​ពី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​សកម្មជន​នយោបាយ ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ ​ដោយ​ឡែកគ​ណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ ដែល​ជា​គណបក្ស​មួយ​ធ្លាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​សោក​ស្តាយ​ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ ​ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូងម​ក​ម៉្លេះ ប៉ុន្តែ​នៅ​តែ​មិន​អាច​រារាំង​បាន​ឡើយ​។​ លោក​ យ៉ង​ សាំង​កុមារ​ ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​រាត្រី​នេះ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ ប្រសិន​បើ​កម្ពុជា​ត្រូវ​បាត់​បង់​ទឹក​ដី​តាម​រយៈសន្ធិសញ្ញា​នេះ​ ហើយថា គណបក្សលោកនឹងសើរើឡើងវិញនូវច្បាប់ស្តីពី​សន្ធិសញ្ញា​ព្រំដែន​នេះ ​បើ​គណបក្ស​លោក​មាន​ឱកាស​ឈ្នះ​ឆ្នោត​នៅ​ពេល​អនាគត​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ