អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ថេង សាវឿន ចង់​ឱ្យ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​សេស​សល់ ដូច​ករណី​នៅ​ខេត្ត​កោះ​កុង និង​អគារ​ប៊ូឌីញ​

សំឡេង ១០:៤០
លោក ថេង សាវឿន
លោក ថេង សាវឿន @RFI

សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា រក​ឃើញ​ថា ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ជាង​ ២ ម៉ឺនគ្រួសារ នៅ​ទូទាំង​ប្រទេស​កម្ពុជា រង​ផល​ប៉ះពាល់​ដោយសារ​តែ​បញ្ហា​ដី​ធ្លី​។ បញ្ហាដី​ធ្លី​ ដែល​សមាគមសម្ព័ន្ធ​កសិករ​កម្ពុជា ប្រៀប​ប្រដូច​ទៅ​នឹង​ជំងឺ​មហារីក​ដ៏កាច​សាហាវ ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ប្រយោល​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​។ លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដី​ធ្លី ដែល​នៅ​សេស​សល់ ដោយ​យក​គំរូ​ ដូច​ករណី​ដែល​អាជ្ញាធរ​ដោះស្រាយ​បាន​ជោគជ័យ នៅ​ក្នុង​ខេត្ត​កោះកុង​។ ជម្លោះ​ដី​ធ្លីខេត្ត​កោះកុង ដែល​បាន​អូស​បន្លាយ​រាប់​សិប​ឆ្នាំរវាង​អ្នក​ភូមិ​ និង​ក្រុមហ៊ុន​ស្ករ​ ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ