អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​មេធាវី​ដើម​បណ្តឹង​ចោទ​ប្រកាន់​ថា មេធាវី​លោក កឹម សុខា តាំង​សំណួរ​ខុស តែ​មេធាវី​លោក កឹម សុខា បដិសេធ​

សំឡេង ១៥:៤៤
មេធាវីដើមបណ្តឹងចោទប្រកាន់ថា មេធាវីលោក កឹម សុខា តាំងសំណួរខុស តែមេធាវីលោក កឹម សុខា បដិសេធ
មេធាវីដើមបណ្តឹងចោទប្រកាន់ថា មេធាវីលោក កឹម សុខា តាំងសំណួរខុស តែមេធាវីលោក កឹម សុខា បដិសេធ @RFI

ការ​ស្នើ​សុំ​ដាក់​ភស្តុ​តាង​ថ្មី​ជា​វីដេអូ​ឃ្លីប​ពេញ​របស់​លោក កឹម សុខា និងការ​តាំង​សំណួរ​លើ​លោក កឹម សុខា បាន​ក្លាយ​ជា​ចំណុច​តាន​តឹង នៅ​ក្នុង​សវនាការ​កាត់​ទោស​លោក កឹម សុខា រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ។ សវនា​ការ សប្តាហ៍​ទីមួយ ដែល​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី ១៦ មករា នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តាន​តឹង​។ យ៉ាង​ណា​ក្តី នៅ​ក្នុង​បទ​សម្ភាសន៍​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​រាត្រី​នេះ លោក គី តិច មេធាវី​ការពារ​ក្តី​រដ្ឋា​ភិបាល​បាន​លើក​ឡើង​ថា ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ហាក់​មាន​ចេតនា​ចោទ​សួរ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ស្តាប់​អង្គ​សវនាការ​យល់​ច្រឡំ​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បិទ​សិទ្ធ​ក្រុម​មេធាវី​។ ប៉ុន្តែ​លោក​ស្រី ម៉េង សុភារី មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​លោក​មេធាវី គី តិច គឺ​និយាយ​យក​ត្រូវ​តែ​ប៉ុណ្ណោះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ