អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ផ្សារទំនើប​ Aeon​ Mall​ ផ្លាស់​ប្តូ​រប្រធាន​ថ្មី ​ក្រោយ​ពេល​ខាត​បង់​ប្រាក់​៥៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​

ផ្សារ​ទំនើប ​Aeon​ Malls​ 2 ​ស្ថិតនៅ​ក្នុង​ខណ្ឌសែន​សុខ​​ រាជ​ធានី​ភ្នំពេញ។​
ផ្សារ​ទំនើប ​Aeon​ Malls​ 2 ​ស្ថិតនៅ​ក្នុង​ខណ្ឌសែន​សុខ​​ រាជ​ធានី​ភ្នំពេញ។​ property asia

ផ្សារទំនើប​ Aeon ​Mall ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​ប្រធាន​របស់​ខ្លួន ​ក្រោយ​ពី​របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ ​២០១៩ ​បាន​ខាត​បង់​ប្រាក់​អស់​៥៨​លាន​ដុល្លារ​។ ​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​ Aeon ​Mall ​ដែល​កំពុង​រក​ស៊ីកាក់កប​នៅ​តំបន់​អាស៊ាន ​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង ​ធ្លាប់​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ​ហើយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ហ៊ុន​ជប៉ុន​មួយ​នេះ ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

ក្រុ​ម​ហ៊ុន ​Aeon​ Co. ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ដែល​កំពុង​បើករក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានិ​​ង​តំបន់​អាស៊ាន ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​របស់​ខ្លួន​ បន្ទាប់​ពី​របាយ​ការណ៍​បាន​បង្ហាញ​ថា ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​តំបន់អាស៊ានមួយនេះ បាន​ខាត​បង់​ប្រាក់​អស់​៥៨​លាន​ដុល្លារ ​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ ឆ្នាំ​ ២០១៩​។ ​យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​ហ៊ុន ​Aeon​ ហើយ​ត្រូវ​បាន​គេហទំព័រ​អចលន​ទ្រព្យ​អាស៊ី​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី ​១១ ​មករា​ ឆ្នាំ ​២០២០ ​បាន​បញ្ជាក់​ថា ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ផ្សារ​ទំនើប​ Aeon​ Malls​ បាន​សម្រេច​តែង​តាំង​ លោក ​Akio​ Yoshida​ ពី​អនុប្រធាន​ទៅ​ជា​ប្រធាន​ផ្សារទំនើប​នេះ​វិញ​។

​គួរ​ជំរាប​ជូនថា​ ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon​ Malls​ របស់​ជប៉ុន ​កំពុង​បើក​រកស៊ី​នៅ​កម្ពុជា​ចំនួន​ពីរ​កន្លែង​រួច​មក​ហើយ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ហើយ​នៅ​ឆ្នាំ ​២០​២៣​ ខាង​មុខ ​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​នេះ ​គ្រោង​នឹង​បើក​សាខា​ទី​៣​របស់​ខ្លួន​ ដែល​ធំ​ជាង​និង​ទំនើប​ជាង​មុន​ លើ​ផ្ទៃដី​ទំហំ ​១៧​៤.០​០០ ​ម៉ែត្រ​ការ៉េ​។

​​យ៉ាង​ណាក្តី ​របាយការណ៍​បាន​បង្ហា​ញថា​ ការ​បើក​ផ្សារ​ទំនើប​ទាំង​ពីរ​កន្លែង​នៅក​ម្ពុជា ​គឺ​ទទួល​បាន​ជោគ​ជ័យ​។ ​ក៏​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នៃ​ការ​លក់​រាយ​តាម ​Onlin​e​ និង​ផ្សារ​ទំនើប​នានា ​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូលរ​បស់​ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon ​Mall​ ធ្លាក់​ចុះ ​និង​ខាត​បង់​អស់ ​៥៨​លាន​ដុល្លារ​ បើ​ធៀប​នឹង​ប្រាក់​ចំណេញ ​5,5 ​លាន​​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា ​កាល​ពី​ឆ្នាំ ​២០១៨​។ ​

សូម​បញ្ជាក់​ដែរ​ថា ​ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon​ Malls​ កំពុង​រកស៊ី​យ៉ាង​កាក់កប​នៅ​ក្នុង​តំបន់​អាស៊ាន ​ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ហើយ​ជា​ផ្នែក​​ដ៏​​សំខាន់ ​មួយ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ហ៊ុនមួ​យ​នេះ ​ក្នុង​រយៈ​ពេល​មួយ​ទ​សវត្សរ៍​ចុង​ក្រោយ​នេះ​។​ ប្រា​ក់​ចំណូលពី​ប្រតិបត្តិការ​នៅ​អាស៊ាន ​បាន​កើន​ឡើង​ជាង​១៥៥​ភាគរយ ​ក្នុ​ង​ឆ្នាំ ២​០១៩ ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ក្រុមហ៊ុន​របស់​ជប៉ុនមួ​យនេះ​ ​ទើប​តែបា​ន​បើក​សាខាទី​៤​របស់​ខ្លួន ​កាល​ពី​ខែ​វិច្ឆិកា ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ