អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​​សម្រេច​ជា​ថ្មី ​អនុញ្ញាត​ឲ្យ​ជន​បរទេស​​ ​ប្រកប​មុខ​របរ​​​ឬ​ធ្វើ​ការងារ​បាន​ធម្មតា​ឡើង​វិញ​

អ្នកប្រកប​អាជីវកម្ម​ឆ្អើត្រីលក់
អ្នកប្រកប​អាជីវកម្ម​ឆ្អើត្រីលក់ © គី​ សុខលីម/RFI/Ky Soklim

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​នៅ​ថ្ងៃទី ​០៥​ តុលា ​ម្សិល​មិញ​នេះ ​ទើប​តែ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ​ ដោយ​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា ​អាច​ប្រកប​មុខ​របរ ​ឬ​ធ្វើ​ការ​ងារ​ បាន​ធម្មតា​ឡើង​វិញ​។ ​សេចក្តី​សម្រេច​នេះ ​បាន​លុប​លើ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ខែសីហា ​ស្តីពី ​ការ​កំណត់​ប្រភេទ​មុខ​របរ​និង​ការងារ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ជនបរទេស​​ចំនួន​១០​ប្រភេទ​។ ​ពី​ខាង​សង្គម​ស៊ីវិល​វិញ ​បាន​បញ្ចេញ​ប្រតិកម្ម​ និង​សំដែង​ការ​ភ្ញាក់​ផ្អើល ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​មួយ​នេះ​។​ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ថ្មី​នេះ ​បាន​លើក​ហេតុផល​ចំនួន​ពីរ​ ទី១​.​គឺ​ដោយ​យោង​លើ​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម ​និង​ទី​២​.​ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប៉ុន្តែ​លោក ​វន ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​វិញ ​បាន​សំដែង​ការ​ភ្ញាក់​ផ្អើល ​និង​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង ​ចំពោះ​សេចក្តី​សម្រេច​ថ្មី​នេះ​។ ​បើ​តាម​លោក ​វន ពៅ ​សេចក្តី​សម្រេច​នេះ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​​និង​ការ​បាត់​បង់​អតិថិជន​របស់​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ជា​ជន​ក្រីក្រ​ ដែល​ត្រូវ​ប្រជែង​ឬ​ដណ្តើម​យក​​​មុខ​របរ​ពី​ជន​បរទេស ​ដែល​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​។

​គួរ​ជំរាប​ជូន​ថា ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី ​០៥​ តុលា​ បាន​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅលើ​ទឹ​ក​ដី​កម្ពុជា ​អាច​ប្រកប​មុខ​របរ​បាន​គ្រប់​ប្រភេទ​។​ ជា​សេចក្តី​សម្រេច​ ដែល​បាន​លុប​លើ​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង ​កាល​ពី​ខែ​សីហា ​ដោយ​ត្រូវ​បាន​ហាម​ឃាត់​សកម្មភា​ព​ប្រកប​មុខ​របរ​ដោយ​ជន​បរទេស​នៅ​កម្ពុជា​ចំនួន​១០​។ ​ក្នុង​នោះរួម​មាន ​ការ​ប្រកប​មុខ​របរ​ជា​អ្ន​ក​បើក​បរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម ​អ្ន​ក​លក់​ដូរ ​អ្ន​ក​ម៉ាស្សា​ ជាង​កាត់​សក់ ​អ្នក​ផ្តល់​សេវាកម្ម​ដេរ​និង​សម្អាត​ស្បែក​ជើង ​ជាង​កាត់​ដេរ​ ជាង​ប៉ះកង់​ ជាង​ជួស​ជុល​យាន​យន្ត ​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ​អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ ​បាត្រ​លោក ​ឬ​ព្រះ​ពុទ្ធរូប ​និង​ជាង​ទង​ជា​ដើម​។

​សេចក្តី​សម្រេច​កាល​ណោះ បា​ន​ព្រមាន​ថា ​ជន​បរទេស​ទាំង​ឡាយ​ណា ​ដែល​ប្រកប​មុខ​របរ​ដែល​បាន​រៀប​រាប់​ខាង​លើ នឹ​ង​មិ​​នត្រូវ​បាន​ផ្តល់ ​ឬ​មិន​បន្ត​សុពលភាព​បណ្ណ​ឬ​សៀវភៅ​ការងារ​ជូន​ឡើយ​។ ​ហើយ​លើស​ពី​នេះ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់ ​និង​ផ្តន្ទាទោស​តាម​ច្បាប់​ថែម​ទៀត​។ ​សេចក្តី​សម្រេច​កាល​ណោះ ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ភាគី​សង្គ​ម​ស៊ីវិល ​និង​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅក​ម្ពុជា​។ ​ប៉ុន្តែ​ចំពោះសេ​ចក្តី​សម្រេច​ថ្មី​នេះ​វិញ ​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សង្គម​ស៊ីវិល ​និង​អ្ន​ក​ប្រកប​មុខ​របរ​តូច​តាច​នៅ​តាម​ដង​ផ្លូ​វនៅ​កម្ពុជា​។ ​ក្នុង​នោះ ​សហភាព​ការងារ​កម្ពុជា​ របស់​លោក ​អាត់ ធន់ ​បាន​សំដែង​ការ​ងឿងឆ្ងល់​មែន​ទែន ​ដែល​ក្រសួង​ការងារ​បាន​អនុញ្ញាត​ឡើង​វិញ ​ឲ្យ​ជន​ស្វ័យ​និយោជន៍​បរទេស ​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​ឡើង​វិញ ​បន្ទាប់​ពី​បាន​ចេញ​ប្រកាស​ហាម​ឃាត់​ការងារ​ ១០​ប្រភេទ ​មិន​ទាន់​បាន​២​ខែផង​នោះ៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ