អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ ការ​គ្រប់​គ្រង​សាសនា ​ជា​លើក​ដំបូង​នៅ​កម្ពុជា​

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅក្នុង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះនាយករង​ចំនួន​៣​ព្រះអង្គ ​ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់​បង្គាប់​តែង​តាំង​ថ្មី។​
លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅក្នុង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះនាយករង​ចំនួន​៣​ព្រះអង្គ ​ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់​បង្គាប់​តែង​តាំង​ថ្មី។​ @សហការី

រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី ​ការ​គ្រប់គ្រង​សាសនាជា​លើក​ដំបូង​នៅ​កម្ពុជា​។ ​ក្រុម​ការងារ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ដឹក​នាំដោ​យ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា ​ដោយ​មាន​ការ​ចូលរួម​ពី​សម្តេច​ព្រះ​សង្ឃ​រាជ​កម្ពុជា​ទាំង​ពីរ​គណៈ ​និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។​ ​អ្វី​ជា​ការ​កត់​សំគាល់ ​នេះ​គឺ​ជា​ការ​បង្កើត​ច្បាប់ ​ស្តីពី​ការ​គ្រប់​គ្រង​សាសនា​ជា​លើក​ដំបូង​នៅ​កម្ពុជា ​បន្ទាប់​ពី​មាន​បាតុភាពមិ​ន​ល្អ ​និង​ប្រព្រឹត្ត​ដោយ​បុគ្គល​ខ្លះ​នៅ​ក្នុង​សាសនា​មួយ​ចំនួន​នៅ​ក​ម្ពុជា​។  

ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី ​ការ​គ្រប់​គ្រង​សាសនា​​នៅ​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំមុន​ ដើម្បី​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​សាសនា​ជាលើក​ដំបូង​នៅ​កម្ពុជា​។ ​ក្រុម​ការងារ​នេះ ​ដឹកនាំ​ដោយ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា ​គឺ​ដើម្បី​ប្រមូល​ ចង​ក្រង​ និង​រៀបចំ​ធាតុចូល​សំខាន់ៗ ​ដើម្បី​បង្កើត​ជា​ច្បាប់​ថ្មី​នេះឡើ​ង​។ ​នេះ​បើតា​ម​ការ​បញ្ជាក់​ពី ​លោក​ សេង ​សុមុនី ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ ​និង​កិច្ចការ​សាសនា។​

​បើតាម​អ្ន​កនាំពាក្យ​រូប​នេះ ​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​សាសនា​នៅ​កម្ពុជា​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ​ធានា​ដល់​ការ​អនុវត្តការងារ​លើ​កិច្ចការ​សាសនា​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​មាន​សុខដុម​នីយកម្ម ​ព្រ​មទាំង​ដើម្បី​លើក​តម្លៃ​សាសនា​ទាំងអស់​នៅ​កម្ពុជា​ផង​ដែរ​។ ​ច្បាប់​នេះ ​នឹង​ក្លា​យ​ជា​អំណាច​រួម ​ជាអំណាចរដ្ឋបាល ​ដើម្បី​​ធានា​​ដល់​​ការ​​ប្រព្រឹត្ត​ទៅ​នៃ​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​បើ​ទោះបី​ជា​សាសនា​នីមួយៗ ​មាន​បទ​បញ្ញត្តិ ​ឬ ​ធម៌​វិន័យ​រៀងៗ​ខ្លួន​ សម្រាប់​អនុវត្ត​ផ្ទាល់​ហើយ​ក៏​ដោយ​។ ​កាល​ពី​ថ្ងៃទី ​២៨ ​កុម្ភៈ ​នៅ​ក្នុ​ង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី​ប្រគេន​ស​ម្តេច​ព្រះ​នាយករង​ចំនួន​៣​ព្រះអង្គ ​ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់​បង្គា​ប់តែង​តាំង​ថ្មី​នោះ ​លោក​​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​រិះគន់​ចំ​ពោះ​ព្រះ​សង្ឃ​ពុទ្ធសានា​មួយចំ​នួន​នៅក​ម្ពុជា ​ដែល​ទេសនា​បែប​កម្លែង ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ​និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ខណៈ​ដែល​បុគ្គល​សង្ឃ​មួយ​ចំនួន​នា​ពេល​កន្ល​ង​មក ​ក៏​ត្រូវ​បាន​គេរិះគន់​ថា ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះ​ពុទ្ធសាសនា​ផងដែ​រ។​

លោក សន ជ័យ​ ប្រធាន​​អង្គការ​​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​បាន​ស្វាគមន៍​ចំពោះកា​រ​បង្កើត​ច្បាប់​នេះឡើ​ង ​បន្ទាប់​ពី​លោក​បាន​សង្កេត​ឃើញ​ថា ​កន្ល​ងទៅ​និង​ពេល​ថ្មីៗ​នេះ ​មាន​បាតុភាព​មិ​ន​ល្អ​ខ្លះ ​បាន​កើត​ឡើងនៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ​និង​ស្រប​ពេល​ដែល​មាន​ភាព​អនាធិបតេយ្យ​ខ្លះ​បាន​កើត​ឡើង​នៅ​ក្នុង​សេរីភាព​សាសនា​ដទៃ​ទៀត​។ ​ប៉ុន្តែ​អ្ន​ក​តាម​ដានស​ង្គម​រូប​នេះ ​បាន​សំណូមពរ​ថា កា​រពិភាក្សា​និង​ពិគ្រោះ​យោបល់​ក្នុង​ការ​បង្កើត​ច្បាប់​នេះឡើ​ង ​គួរ​ធ្វើ​ឡើង​ឲ្យ​បាន​ទូលំទូលាយ។

គួរ​ជំរាប​ជូន​ថា ​បច្ចុប្បន្ននេះ ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៩៥​% ​ត្រូវ​បាន​គេដឹង​ថា ​គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ​ខណៈ​៣​%​ជា​អ្នក​ប្រតិបត្តិ​ឥស្លាម​សាសនា ​១%​គ្រឹស្តសាសនា ​និង​១%​ទៀត​ គឺ​ជា​អ្នក​គោរព ​និង​ប្រតិបត្តិ​លើ​សាសនា​និង​ជំនឿ​ផ្សេងៗ​។ ​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាត្រា​ ៤៣ ​បាន​ចែង​ថា ​ព្រះ​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ​ក៏​ប៉ុន្តែ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពី​រ​ភេទ ​មាន​សិទ្ធិ​សេរីភាព​ពេញ​ទី​ខាង​ជំនឿ​សាសនា​។ ​សេរីភាព​ខាង​ជំនឿ ​និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ​ត្រូវ​បាន​រដ្ឋធានា​ក្នុង​លក្ខខ័ណ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ឬ​សាសនា​ដទៃ​ទៀត ​ដល់​សណ្តាប់​ធ្នាប់​ និង​ដល់​សន្តិសុខ​សាធារណៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ