អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ស ខេង៖​ កម្ពុជា​នៅ​តែ​ព្យាយាម​បើក​កិច្ច​ចរចា​ដើម្បី​រក្សា​ការ​អនុគ្រោះពន្ធ ​EBA ​និង ​GSP​

លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា ​ក្នុង​ជំនួប​ជា​មួយព​លរដ្ឋ​ខ្មែរ​នៅ​អាល្លឺម៉ង់​​។​
លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា ​ក្នុង​ជំនួប​ជា​មួយព​លរដ្ឋ​ខ្មែរ​នៅ​អាល្លឺម៉ង់​​។​ @សហការី

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​បាន​អះអាង​ថា ​កម្ពុជា​នៅ​តែ​ព្យាយាម​បើក​កិច្ចចរចា​ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ ​EBA ​ពី​សហភាព​អឺរ៉ុប ​និង ​GSP ​ពី​សហរដ្ឋ​អាមេរិក​។ ​បន្ថែម​លើ​នេះ ​កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ត​ទំនាក់​ទំនង​ការ​ទូត​ល្អ​ ជា​មួយ​អឺរ៉ុប​និង​អាមេរិក​ដដែល​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​លោក​ ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុ​ជា​បាន​អះអាង​ថា ​កម្ពុជា​នៅ​តែ​ព្យាយាម​បើក​កិច្ច​ចរចា​ដើម្បី​រក្សា​កា​រ​អនុគ្រោះពន្ធ ​EBA​ ពី​សហភាព​អឺរ៉ុប ​និង​ GSP​ ពី​សហរដ្ឋ​អាមេរិក​ ហើយ​ថា ​កម្ពុជា​នៅ​តែមា​ន​ជំហរ​បន្ត​ទំនាក់​ទំនង​ការ​ទូតល្អ​ជា​មួយ​អឺរ៉ុប ​និង​អាមេរិក​ដដែល​។ ​ការ​លើក​ឡើង​របស់លោ​ក​ ស ​ខេង ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ចាប់​ពី​ថ្ងៃទី ​២៤​ កញ្ញា ​ដល់​ថ្ងៃទី ​០១ ​តុលា ​ខាង​មុខ​នេះ។​ ក្រៅ​ពី​បញ្ហា​​ ​EBA​ និង​ GSP​ នេះ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស ​ខេង ​ក៏​បាន​ប្រាប់​ទៅ​កាន់​ជន​រួមជាតិ​ខ្មែរ​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ​អំពី​ស្ថាន​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្នុង​នោះ ​លោក​ ស ​ខេង ​បាន​លើក​ឡើង​អំពី​ការ​ប៉ុនប៉ង​របស់​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​ផង​ដែរ​។​

គួរ​ជំរាប​ជូន​ថា ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ កំពុង​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​អន្តរ​ក្រសួង ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ រយៈពេល​មួយ​សប្តាហ៍ ​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគីជា​មួយ​សហព័ន្ធ​អាល្លឺម៉ង់ ​និង​ស្វែង​យល់​ពី​ដំណើរ​ការ​កំណែទ​ម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​អាល្លឺម៉ង់ ​ព្រម​ទាំង​ពិភាក្សា​លើ​ប្រធាន​បទពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​ សូម​បញ្ជាក់​ថា ​អាល្លឺម៉ង់ ​គឺជា​សមាជិក​មួយ​ក្នុង​ចំណោម​២៨​ប្រទេស​នៃសមាជិក​សហភាព​អឺរ៉ុប​។

​យ៉ាង​ណាក៏​ដោយ ​លោក ​គិន ​ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​គំាទ្រ​ជំហររ​បស់​រដ្ឋាភិបាល​កម្ពុជា​ក្នុ​​ង​ការ​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង​ GSP​ របស់​សហរដ្ឋ​អាមេរិក​នេះ​។ ​លោក​ថា ​ការ​លើក​ឡើង​របស់​លោក ​ស ខេង ​នៅ​មិន​ទាន់​យឺត​ពេល​នោះទេ​៕​

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ