អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការ​កាត់​ទោស​លោក​ កឹម​ សុខា​៖​ ក្រសួង​ការ​បរទេស​កម្ពុជា​ ច្រា​ន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​អ្ន​ក​រាយ​ការណ៍​ពិសេស​៣​រូប​

លោក​ កឹម សុខា ចូលរួមសវនាការព្រឹកថ្ងៃ​ពុធ ទី​១៦ ​មករា ​ឆ្នាំ ​២០២០​​។​
លោក​ កឹម សុខា ចូលរួមសវនាការព្រឹកថ្ងៃ​ពុធ ទី​១៦ ​មករា ​ឆ្នាំ ​២០២០​​។​ fb

ក្រសួង​ការបរទេស​កម្ពុជា ​រួម​ជា​មួយ​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ ​បានចេ​ញ​សេ​ចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ព្រមៗ​គ្នា ​កាល​ពី​ថ្ងៃទី ​១៧ ​មករា ​គឺ​បន្ទាប់​ពី​អ្នករា​យការណ៍ពិ​សេស​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​៣​រូប ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​សវនាការ​កាត់​ទោស​លើ​លោក ​កឹម សុខា ​គឺ​ជា​រឿង​នយោបាយ​។ ​ប៉ុន្តែ​សម្រាប់​ក្រសួង​ការបរទេស​កម្ពុជា ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​រាយការណ៍​ពិ​សេស​ទាំង​៣​រូប ​គឺ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ ​និង​មាន​បំណង​បំភ័ន្ត​សាធារណជន ​អំពី​ដំណើរ​ការសវនាការ​លើ​ជន​ជាប់​ចោទ ​លោក ​កឹម ​សុខា ​ទៅ​វិញ​ទេ​។​ 

ផ្សាយពាណិជ្ជកម្ម

គួរ​ជំរាប​ជូន​ថា ​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោកស្រី ​រ៉ូណាស្មីត ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​រួម​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ដេវីត ខេ ​(Davi​d​ Kaye​) ​អ្នក​រាយការណ៍​ពិសេស ​ទទួល​បន្ទុ​ក​ផ្នែក​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​និង ​លោក ​ឌីយ៉ាហ្គោ ​ហ្ការស៊ា​-​សៃយ៉ាន់​ (​Diego ​García ​Sayán​) ​អ្នក​រាយការណ៍​​ពិសេស​ទទួល​បន្ទុក​​ផ្នែក​​ឯករាជ្យ​ភាព​​ចៅ​ក្រម​និង​​មេធាវី ​បាន​ចាត់​ទុក​ថា ​សវនាការ​កាត់​ទោស​លោក ​កឹម​ សុខា ​ដែល​រៀបចំ​ឡើង​ដោយ​តុលាការ​កម្ពុជា ​កាល​ពី​ដើ​ម​សប្តាហ៍នេះ​ គឺ​ធ្វើ​ឡើង​ពោពេញ​ដោយ​ការ​ប្រឡូក​ប្រឡាក់​ទៅ​ដោយ​រឿង​នយោបាយ​។ ​រឿង​នយោបាយ​ គឺ​រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន ​និង​ការ​ឃុំ​ខ្លួន​លោក ​កឹម ​សុខា ​ជា​ដើម​។ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ​ភាព​ប្រឡាក់​ប្រឡូក​នេះ ​គឺ​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់ ​អំពី​ការ​មិន​ខ្វល់​ខ្វាយ​របស់​កម្ពុជា ​ស្តីពី​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរជាតិ​ឡើយ​។​ បន្ថែ​ម​លើសេ​ច​ក្តី​ថ្លែង​ការណ៍​នេះ ​លោកស្រី ​រ៉ូណាស្មីត ​បាន​អំពាវ​នាវ​ម្តង​ទៀត ​ឲ្យ​កម្ពុជា​ដក​ចេញ​ជា​បន្ទាន់​នូវ​លក្ខខណ្ឌ​ធានា​នៅ​ក្រៅ​ឃុំដែ​លមា​នកា​ររិត​ត្បិត ​ផ្តល់សិ​ទ្ធិ​នយោបាយ​ដល់​លោក ​កឹម ​សុខា ​និង​ធានា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ទទួលបា​នសំ​ណង​ និង​ជួស​ជុល​ការ​ខូច​ខាត​ផ្សេងៗ​ទៀត​។​

ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​កម្រាស់​ពីរ​ទំព័រ​ ក្រសួង​ការ​បរទេស​កម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍រ​បស់​អ្នក​រាយការណ៍​ពិសេស​ទាំង​៣រូប​ និង​បាន​ចាត់ទុ​កថា​ សេចក្តី​ថ្លែង​ការណ៍​នេះ ​ធ្វើ​ឡើង​មិន​ស្រប​តាម​វិជ្ជាជីវៈរបស់​អ្នក​ជំនាញខា​ងលើនេះ​ឡើយ​។ ​ពួកគេ​មិន​មែន​ជា​មន្ត្រី​អង្គកា​រសហប្រជាជាតិ ​និង​គ្រាន់​តែបំ​ពេញ​ការងារ​ក្នុង​ឋានៈផ្ទាល់​ខ្លួន ​ប៉ុន្តែ​បាន​តាំង​ខ្លួន​ជា​ចៅ​ក្រម​នៅក្នុង​កិច្ចការ​តុលាការ ​និង​ផ្ទៃ​ក្នុ​ង​របស់​រដ្ឋ​អធិបតេយ្យមួ​យ​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។ ​បន្ថែម​លើ​នេះ ​ស្ថាប័ន​ជាន់​ខ្ពស់​របស់​កម្ពុជា​ទាំង​ពីរ​ខាង​លើ ​ក៏​បាន​ឆ្លៀត​រំលឹក​ដល់​អ្នក​ជំនាញ​ទាំង​៣រូ​ប​ឡើង​វិ​ញ​ថា ​នៅប្រទេស​កម្ពុជា ​និង​ក៏​ដូច​សង្គ​មប្រជាធិបតេយ្យដ៏​ទៃ​ទៀត​ដែរ ​បុគ្គល​ដែល​បំពាន​ច្បាប់​ត្រូវ​តែរ​ងកា​រ​ចោទ​ប្រកាន់ ​និង​កាត់​ទោស ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត ​និង​មិន​ផ្អែក​លើ​ឋានៈ​នយោបាយ​របស់​បុគ្គ​លណា​មួយ​នោះឡើ​យ។​ ប្រតិកម្ម​របស់​ក្រសួងកា​រ​បរទេ​សកម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​ការិយាល័​យ​អង្គការ​សហ​ប្រជាជាតិ ​នៅទី​ក្រុ​ងសឺណែវ ​គឺបាន​ធ្លាក់​មក​ព្រមៗ​គ្នា​ កាល​ពី​ល្ងាច​ថ្ងៃទី ​១៧ ​មករា ​ពោល​គឺ​នៅប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សេចក្តី​ថ្លែង​ការណ៍រ​បស់​អ្នក​រាយការណ៍​ពិសេសទាំ​ង​៣រូ​ប។​

គួរ​ជំរា​បជូន​ដែរ​ថា ​សំណុំរឿ​ងរបស់​ លោក​ កឹម សុខា ​អតី​ត​ប្រធាន​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​លើក​យក​មក​បើក​សវនាការ​កាត់​ទោស​កាល​ពី​ថ្ងៃទី ​១៥ ​មករា ​ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​លោក ​កឹម ​សុខា ផ​ង​។ ​ប៉ុន្តែ​មហាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​តា​មដាន​នោះទេ​ លើក​លែង​តែ​មន្ត្រី​ស្ថាន​ទូត​បរទេស ​និង​អ្នក​ឃ្លាំ​មើល​ប្រមាណ​ជា​ង​៣០​នាក់​។ ​សវនាការ​កាត់​ទោស​លោក ​កឹម ​សុខា នឹ​ងប​ន្ត​ធ្វើ​នៅ​ថ្ងៃទី ​២២ ​មករា ​សប្តាហ៍​ក្រោយ​ទៀត ​ប៉ុន្តែ​ជា​សវនាការ​ដែល​គេ​មើល​ឃើញ​ថា ​កំពុង​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ