អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ហៅ​អ្នក​កាសែត​ទៅ​បង្រៀន​ពី​វិជ្ជា​ជីវៈ ខណៈ​ការ​ផ្សាយ​តាម​អន​ឡាញ​មួយ​ចំនួន​ប្រាស់​ចាក​វិជ្ជា​ជីវៈ​

(រូបភាពតំណាង)
(រូបភាពតំណាង)

ក្រុម​អ្នក​កាសែត​ប្រមាណ​ជាង​២០០នាក់ មក​ពី​អង្គ​ភាព​ផ្សេងៗ​ដែល​ភាគ​ច្រើន​ជា​អ្នក​ផ្សាយ​តាម​អន​ឡាញ ត្រូវ​បាន​ក្រសួងព័ត៌មាន​ហៅទៅរៀន​ពី​វិជ្ជាជីវៈជា​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃនេះ ខណៈ​ការ​ផ្សព្វផ្សាយ​របស់ពួកគេ​មួយ​ចំនួន​ខ្វះ​វិជ្ជាជីវៈ។ ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នៅពេលនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល បានស្តីបន្ទោសលើ​អ្នកកាសែត​អនឡាញមួយចំនួនថា​គ្មានវិជ្ជាជីវៈនៅពេល​ពួកគេ​ចូល​រួម​ពិសារអាហារ​សាមគ្គី​ប្រចាំ​ឆ្នាំ​កាល​ពី​ខែ​មុន​។ 

ផ្សាយពាណិជ្ជកម្ម

ការហៅ​អ្នកសារព័ត៌មានទៅ​រៀន​នៅក្រសួង​ព័ត៌មាន ស្ដីពី «ការផ្សា​យព័ត៌មានប្រ​កបដោ​យវិជ្ជាជីវៈ និងក្រមសីលធម៌»​នេះក្នុង​បំណង​បញ្ជ្រាបចំណេះដឹ​ងដល់អ្ន​កសារព័ត៌មាន សំដៅ​ធានាការ​ផ្សព្វ​ផ្សាយ​ប្រកបដោ​យវិជ្ជាជីវៈ ចៀសវាងផ្សព្វ​ផ្សាយព័ត៌​មានមិនពិត ដែលមា​ន​លក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណា​មួយនាំឱ្យសា​ធារណ​ជនមានកា​រភាន់ច្រឡំ។ នេះជាការ​គូសបញ្ជាក់​របស់​ក្រសួង​ព័ត៌មាន។

មាន​អ្នកកា​សែតប្រមា​ណជាង២០​០នាក់ មកពីអ​ង្គភាពផ្សេងៗ ដែលភា​គច្រើនជា​អ្នក​ផ្សាយតា​មអនឡាញ ដែលបានចូលរៀន​ពី​វិជ្ជាជីវៈនេះ ខណៈ​ការ​ផ្សព្វផ្សាយ​របស់ពួកគេ​មួយចំនួនខ្វះវិជ្ជាជីវៈ។

ខណៈដែ​លប្រជាជន​ភាគច្រើ​នមិនចង់​មើលទូរទស្សន៍​ឬស្តាប់​វិទ្យុ​ដែលមាន​វិជ្ជាជីវៈ ការ​ផ្សព្វផ្សាយ​ព័ត៌​មានមិនពិត និងគ្មា​នវិជ្ជាជីវៈ បែរជាបា​ននិងកំពុងត្រូវបាន​ចាប់អារម្ម​ណ៍ចូលមើលច្រើន​ពីសាធារណៈជន​ទៅវិញ។ នេះគឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យអ្នក​កាសែតគ្មានវិជ្ជាជីវៈ កាន់តែមា​នអំណួត​ក្នុង​ការ​បន្ត​ការ​ងារ​ដែលគ្មាន​វិជ្ជាជីវៈរបស់​ខ្លួន។ នេះជាការកត់​សំគាល់​របស់ លោក ប៉ែន បូណា ប្រធានក្លឹបអ្នក​កាសែត​កម្ពុជា​។

យ៉ាងណា​ក៏ដោយ លោក ប៉ែន បូណា ទទួលស្គាល់ថា វាពិតជាលំបា​កក្នុងការ​ចាត់​វិធានការ​ទៅ​លើ​អ្នក​កាសែត​មួយ​ចំនួន​ដែល​ផ្សាយ​ប្រាសចា​កពីវិជ្ជាជីវៈ ប៉ុន្តែជម្រើស​ដែល​សមស្រប​បំផុតនោះ គឺមានតែ ហៅពួកគេ​ហៅទៅរៀន​សូត្រពីវិជ្ជា​ជីវៈបន្ថែ​មតែប៉ុណ្ណោះ​។

បើតាមក្រ​សួងព័ត៌មាន​ នៅកម្ពុជាមា​នស្ថាប័ន​ព័ត៌មានរាប់ពាន់​កន្លែង តែ​ស្ថាប័​នព័ត៌មានដែល​មានវិជ្ជាជីវៈដែលផ្សា​យជាប្រចាំថ្ងៃ​មានត្រឹមតែ​រាប់រយតែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ