អានតួអត្ថបទ
បទយកការណ៍

ផ្ដើម​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជំរុញកុមារី សៀ លីណា ចង់​ធ្វើ​ជា​អ្នក​អនុវត្ត​ច្បាប់​

សំឡេង ០៨:៣៨
កុមារី សៀ លីណា
កុមារី សៀ លីណា @RFI

តាម​រយៈ​ដំណើរ​ទេសចរណ៍​របស់​ក្រុមហ៊ុន​អូគូលែន ទៅ​កាន់​ខ្នង​ភ្នំ​គូលែន កាល​ពី​ពេល​ថ្មីៗនេះ អេង គីមហុង អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរជាតិ បាន​ជួប​សម្ភាស​ដោយ​ឡែក​អំពី​ស្ថានភាពរៀន​សូត្រ​របស់​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​កន្លែង ស្ថិត​ក្នុង​សាលា​បឋម​សិក្សា​សង្កែ​ឡាក់ នៃ​ភូមិ​សង្កែ​ឡាក់ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។ ដោយ​មើល​ឃើញ​បញ្ហា​ជា​ច្រើន​ដែល​កំពុងកើត​មាន​នៅ​ក្នុង​ភូមិ ​រួមមាន ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង រួម​នឹង​កត្តា​ជីវភាព​ជា​ដើម ​បាន​ជំរុញ​ទឹកចិត្ត​កុមារី សៀ លីណា ដែល​ជា​ក្មេង​ស្រី​ម្នាក់​ក្នុងចំណោម​សិស្ស​សរុប​១១៩​នាក់ ប្ដេជ្ញា​ខំ​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម ដើម្បី​ក្លាយ​ជា​ប៉ូលីស​ដើរ​តួជាអ្នក​អនុវត្ត​ច្បាប់​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ