អានតួអត្ថបទ
បទយកការណ៍

​ខ្មែរ​ឥស្លាម​៖ តម​អាហារ​ជា​ការ​ភ្ជាប់​ខ្លួន​នឹង​ភាព​ស្រេក​ឃ្លាន​របស់​មនុស្ស​ទុគ៌ត​

សំឡេង ០៧:៣១
ខ្មែរឥស្លាម
ខ្មែរឥស្លាម @SPM page

ខ្មែរ​ឥស្លាម​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អ្នក​កាន់​សាសនា​នេះ នៅ​ទូទាំង​ពិភព​លោក​កំពុង​ប្រតិបត្តិ​ខ្លួន​តម​អាហារ​ឬ​ហៅ​តាម​ភាសា​ផ្លូវ​ការ​ថា បួស​ក្នុង«ខែ​រ៉ាម៉ា​ឌន»។ តម​អាហារ​ពេល​ថ្ងៃ ស្រាយ​បួស​ពេល​ល្ងាច ជា​ច្បាប់​របស់​សាសនា​ឥស្លាម សម្រាប់​អ្នក​កាន់​សាសនា​នេះ​។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង ខ្មែរ​ឥស្លាម​ប្រុស​ស្រី​បាន​និយាយ​ដូច​គ្នា​ថា ការ​ប្រតិបត្តិ​ខ្លួន​តម​អាហារ​មួយ​ខែ​ក្នង​មួយ​ឆ្នាំ​ប្រៀប​ដូច​ជា​ការ​ភ្ជាប់​ខ្លួន​នឹង​ភាព​ស្រេក​ឃ្លាន​របស់​អ្នក​ទុគ៌ត​អ៊ីចឹង​ដែរ! ប៉ុន្តែ​យ៉ាង​ណា​មិញ​ការ​តម​អាហារ​ត្រូវ​បាន​អនុ​គ្រោះ​ចំពោះ​ស្ត្រី​មក​រដូវ​និង​អ្នក​ជំងឺ​។ តែ​ពួក​គេ​ត្រូវ​ត្រឡប់​មក​បំពេញ​កាតព្វកិច្ច​នេះ​វិញ​ពេល​ជា​សះ​ពី​ជំងឺ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ