អានតួអត្ថបទ
បទយកការណ៍

​សុជាតិ និង សុឃីម ​ស្វែង​រក​អាហារ​ឧបករណ៍​សិក្សា​លើ​ជំនាញ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​

សំឡេង ០៧:០២
យុវជនពិការភ្នែកពីរនាក់ សុជាតិ និង សុឃីម
យុវជនពិការភ្នែកពីរនាក់ សុជាតិ និង សុឃីម @RFI

នៅ​ក្នុង​នាទី​បទ​យក​ការណ៍​របស់​យើង​នៅ​រាត្រី​នេះ អេង គីមហុង នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់​ទៅ​ស្គាល់​យុវជន​ពិការ​ភ្នែក​ពីរ​នាក់​ឈ្មោះ​សុជាតិ និង​សុឃីម ដែល​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប ក្នុង​ចំណោម​យុវជន​ពិការ​ភ្នែក​ឯ​ទៀត​។ ក្នុង​នោះ សុជាតិ និង​សុឃីម ប្រាប់​ពី​គន្លឹះ​ខ្លះៗ ក្នុង​ការ​រៀន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឡង​ជាប់​។ ក្រោយ​ប្រឡង​ជាប់​អ្នក​ទាំង​ពីរ​កំពុង​ស្វែង​រក​អាហារ​ឧបករណ៍​ដើម្បី​រៀន​បន្ត​លើ​មុខ​ជំនាញ​ដែល​ស្ថិត​ក្នុង​បំណង​ប្រាថ្នា​របស់​ពួក​គេ​រៀង​ខ្លួន​។ ចំពោះ​សុ​ឃីម ចង់​រៀន​មុខ​ជំនាញ​ដែល​ឈាន​ដល់​ការ​វិវត្តន៍​ខ្លួន​ក្លាយ​ជា​អ្នក​នយោ​បាយ ខណៈ​សុជាតិ​ស្រឡាញ់​មុខ​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​។ ពួក​គេ​ជឿ​ជាក់​ថា ជំនាញ​ដែល​ពួក​គេ​ចង់​រៀន​សុទ្ធ​តែ​បាន​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ