អានតួអត្ថបទ
បទយកការណ៍

​លោក ឃឹម ហ្វីណង់ ចោល​អាជីពចំណូលច្រើន មក​បម្រើ​ការងារ​រាជ​ការ​តាម​ក្តី​ស្រមៃ​

សំឡេង ០៩:១៧
លោក ឃឹម ហ្វីណង់
លោក ឃឹម ហ្វីណង់ @សហការី

កើត​ក្នុង​គ្រួសារ​មន្ត្រី​រាជការ ព្រម​ទាំងមាន​ឪពុក​ជាអតីតអភិបាល​ខេត្ត​សៀមរាបផង លោក​ឃឹម ហ្វីណង់ ដែល​បច្ចុប្បន្ន​ជាអភិបាល​ស្រុក​បន្ទាយ​ស្រី មានលទ្ធភាពទទួលបាន​ការ​អប់រំ​យ៉ាងល្អ​ប្រសើរ ទាំងកម្រិតជាតិ និង​អន្តរជាតិ​ រហូត​ដល់​បានក្លាយខ្លួនជាប្រធានក្រុមហ៊ុន​ធំៗ អាចរក​បានចំណូលបាន​យ៉ាងច្រើន។ ប៉ុន្តែក្រៅពី​ភាព​មានបាន ដែល​ជាបច្ច័យ​មក​ពីការ​សិក្សា និងគ្រួសារនេះ​ លោក​ហ្វីណង់ ក៏មាន​ក្តី​ស្រម៉ៃផ្ទាល់ខ្លួន ចង់​រួម​ចំណែក​ជួយ​ពលរដ្ឋ​ក្នុងខេត្ត​សៀមរាប តាមរយៈមុខងារជាមន្ត្រីរាជការ។ តាម​លោក​ហ្វីណង់​ មនុស្សម្នាក់ៗ មានក្តី​ស្រមៃខុសៗគ្នា! ហើយ​សម្រាប់លោក ការដែល​អាច​ឃើញពលរដ្ឋ​ក្នុង​ខេត្ត​កំណើត​របស់លោក មាន​ជីវភាពធូរធារ មានសុខសន្តិភាព គឺមាន​តម្លៃជាងចំណូល​ដែលលោក​ធ្លាប់​រក​បានកន្លងមកទៅទៀត។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ