អានតួអត្ថបទ
កម្ពុជា-សង្គម

​មេ​ដឹក​នាំ​សហ​ជីព​ស្វាគមន៍​ផ្សេងៗ​គ្នា ចំពោះ​ដំណោះ​ស្រាយ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ ចំពោះ​រោង​ចក្រ​ព្យួរ​ការងារ​

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @REUTERS

នៅ​ក្នុងឱកាសនៃ​ការថ្លែងសារពិសេ​សមួយនា​ព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះ នៅវិមា​នសន្តិភាព លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន បានលើ​កឡើងថា រោងចក្រ​សហគ្រាស ដែល​បានផ្អាកសកម្មភា​ពផលិតរយៈពេលខ្លី ដោយ​សារខ្វះវត្ថុធា​តុដើម គឺត្រូវចេញ​ប្រាក់ខែ៤០% ហើយ​រដ្ឋាភិបាលត្រូវចេញ២០% នៃប្រាក់ឈ្នួល​អប្បបរមាកម្មករ និយោ​ជិត នៅឆ្នាំ២០២​០នេះ។ ជាសរុបក​ម្មករម្នាក់​ៗទទួលបានប្រា​ក់ខែចំនួន៦​០% នៃប្រាក់ខែអប្បបរមា ដោយភ្ជា​ប់ជាមួយនូវ​លក្ខខណ្ឌ ឲ្យកម្មករ និយោជិតត្រូ​វចូលរួមវគ្គបណ្តុះ​បណ្តាល ដែលរៀ​បចំឡើងដោ​យក្រសួងការងារ។ នេះជាដំណោះ​ស្រា​យដែល​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់ចេញ អំឡុងពេ​លដែលរោ​ងចក្រមួយ​ចំនួនមិនមានវ​ត្ថុធាតុដើមក្នុង​ការផលិត ខណៈមេរោគ Covid-19 កំពុងវាយប្រហា​រនៅប្រទេសចិនទី​កន្លែង ដែលផលិតវ​ត្ថុធាតុដើមវិស័​យកាត់ដេរនាំ​ចេញមកក​ម្ពុជា។ ពាក់ព័ន្ធទៅ​នឹងដំណោះ​ស្រាយបន្ទាន់នេះ សូមស្ដា​ប់ប្រសាស​ន៍របស់ លោក អាត់ ធន ប្រធានសហភាព​ការងារកម្ពុជា និង លោក សោម អូន ប្រធាន​សភាសម្ព័ន្ធស​ហជីពជាតិកម្ពុជា​៖ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ