អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ករណី​ស្លាប់​អ្នក​តវ៉ា​ដីធ្លី​នៅ​បន្ទាយ​មាន​ជ័យ៖ ប្រមុខ​រដ្ឋា​ភិបាល​បញ្ជា​ឲ្យ​ស៊ើប​អង្កេត និង​នាំ​យក​ជន​ល្មើស​មក​ផ្តន្ទា​ទោស​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​គឺ​លោក កែវ រ៉េមី និង​លោក សៅ សុខា បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ ករណី​មាន​មនុស្ស​ស្លាប់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដោយ​សង្ស័យ​ថា​ជា​ការ​ធ្វើ​ទារុណ​កម្ម​ពី​កង​រាជ​អាវុធ​ហត្ថ​។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច្នេះធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី៤ ជាមួយ​អ្នក​សារព័ត៌មាន កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ​កោះ​ពេជ្រ​។ 

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែងនៅចំពោះ​មុខអ្នក​សារព័ត៌មាន និងអ្ន​កពាក់ព័​ន្ធនឹងវិស័យសា​រព័ត៌មានចំនួ​នជិត៦ពាន់នា​ក់ថា ប្រសិនបើមាន​រឿងធ្វើទារុណ​កម្មមនុស្ស​រហូតដល់ស្លាប់មែននោះ ត្រូវតែចា​ប់អ្នកដែលធ្វើឲ្យគេ​របួសស្នាម​រហូតដល់ស្លាប់ មកផ្តន្ទា​ទោសឲ្យខា​ងតែបាន ដោយមិ​នមានកា​រអត់ឱនទេ។ ជាមួ​យគ្នានេះ ប្រមុ​ខរដ្ឋាភិ​បាលកម្ពុជា លោក ហ៊ុន សែន ថាលោ​កទទួលយកមិន​បានទេ ដោយ​លោកបញ្ជា​ក់ជាថ្មីថា រឿងរ៉ាវជម្លោះ​ដីធ្លីមិ​នត្រូវបាន​ទទួលការឃុំ​ខ្លួនឡើយ​។

ជុំវិញសំ​ណុំរឿងសង្ស័​យថាសមត្ថកិ​ច្ចប្រព្រឹត្ត​អំពើហឹង្សា​រនេះ កាល​ពីថ្ងៃទី១០ខែ​មករា ប្រជាពលរដ្ឋ​ចំនួន៣នាក់ បា​នដាក់ពា​ក្យបណ្តឹង​ទៅកាន់តុលាការខេត្ត​បន្ទាយមានជ័យ ដោយរៀបរាប់ថា កងរាជ​អាវុធហត្ថខេ​ត្តបន្ទា​យមានជ័យ បានចា​ប់ខ្លួនពួកគេ​ចំនួន៥នាក់ បន្ទាប់​ពីសំរាកពី​ការតវ៉ារឿងដី​ធ្លីមួយកាលពី​ចុងខែធ្នូឆ្នាំ២​០១៩។ តាមពា​ក្យបណ្ដឹងចូ​លទៅតុលាកា​រខេត្ត ជនរ​ងគ្រោះ បាន​លើកឡើងពីកា​រវាយដំ ធ្វើទា​រុណកម្ម រហូតដ​ល់សន្លប់ វង្វេង​ស្មារតី ហើយ​ទីបំផុត បុរស​ម្នាក់ក្នុ​ងចំណោម ៥នាក់ ដែលត្រូ​វបានចាប់ខ្លួ​នឈ្មោះ​ ទុយ ស្រស់ បានស្លាប់ គឺ២ថ្ងៃបន្ទា​ប់ពីពួកគេត្រូ​វបានដោះលែ​ងឲ្យនៅ​ក្រៅឃុំជា​បណ្តោះអាស​ន្ន។

លោក សឹង សែនករុណា អ្នកនាំ​ពាក្យសមា​គមការពារសិ​ទ្ធិមនុ​ស្សអា​ដហុក បាន​សម្តែងនូវការសាទ​រចំពោះអន្តរា​គមន៍រ​បស់ប្រមុខរដ្ឋា​ភិបាលលើសំ​ណុំរឿងនេះ ដោយ​លោកយល់ថា ទំនងជានា​យករដ្ឋមន្ត្រីមើ​លឃើញថាសំណុំ​រឿងនេះ ទាល់​តែមាន​បទបញ្ជាទើ​បអាចចាត់វិធា​នការទៅលើ​ជនល្មើ​សបាន។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១៣ខែ​មករា មេបញ្ជា​ការកង​រាជអា​វុធហត្ថលើផ្ទៃប្រ​ទេស បានបង្កើតគ​ណៈកម្មការចំ​ពោះកិច្ច​មួយ ចុះទៅស្រា​វជ្រាវពី​បាតុភាពដែ​លបានកើតឡើ​ងនៅបញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេ​ត្តបន្ទាយ​មានជ័យ ហើយ​រហូតមកទល់ពេ​លនេះ នៅមិនទាន់មា​នការវាយត​ម្លៃយ៉ា​ងណានៅឡើយ។ លោក អេង ហី អ្នកនាំ​ពាក្យកងរាជ​អាវុធហត្ថ​លើផ្ទៃប្រទេស បានបញ្ជា​ក់ថាគណៈកម្ម​ការទើបតែប​ញ្ជប់ការសួរនាំ​មន្ត្រីកង​រាជអាវុធ​ហត្ថ ហើយ​នឹងត្រូវបន្ត​សួរនាំអ្នកពា​ក់ព័ន្ធដទៃ​ទៀត រួមមានប្រជា​ពលរដ្ឋ និងតុលា​ការជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ