អានតួអត្ថបទ
កម្ពុជា-ច្បាប់

​តាម​សំណូម​ពរ​អាមេរិក​! រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បើក​ភ្លើង​ខៀវ​ដល់​ការ​ផ្សាយ​របស់​វិទ្យុ VOA ប៉ុន្តែ​នៅ​ពិចារណា​ពី​ RFA​

វីអូអេ និង អាស៊ីសេរី
វីអូអេ និង អាស៊ីសេរី @សហការី

នៅថ្ងៃទី ១៥​ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ទទួល​ជួប​លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក​ថ្មីប្រចាំកម្ពុជា! នៅក្នុង​ជំនួប​នោះ មានការ​ពិភាក្សា​ពីទំនាក់ទំនង​រវាងកម្ពុជា និង​អាមេរិក ក៏ដូចជា ពិភាក្សាពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ត្រង់ចំនុចនេះ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា ក៏បាន​លើកឡើង​ពីសេរីភាព​នៃសារព័ត៌មានអាមេរិក​ទាំង ២នៅកម្ពុជា គឺវិទ្យុសម្លេង​សហរដ្ឋអាមេរិក VOA និង​វិទ្យុអាស៊ីសេរី RFA។ ឆ្លើយតប​​នឹងសំណូម​ពររបស់​លោក​ឯកអគ្គរដ្ឋទូតអាមេរិក ចំពោះ​​វិទ្យុទាំង ២នេះ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​បញ្ជាក់​ពីអនុញ្ញាតឲ្យ​វិទ្យុ VOA អាច​ដំណើរការ​ដូច​ពីមុន​នៅកម្ពុជា តាមរយៈការ​ជួ​ល​ម៉ោង​ផ្សាយ​ក្នុងស្ថានីយ៍វិទ្យុ FM ។ ប៉ុន្តែវិទ្យុអាស៊ីសេរី គឺនឹង​មិន​អាចទទួល​បាន​សិទ្ធិនេះទេ ដោយសារ​វិទ្យុនេះ មានការ​ប្រើពាក្យ​ពេចន៍មិន​សមរម្យ​ដល់​រដ្ឋាភិបាល។ 

ផ្សាយពាណិជ្ជកម្ម

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ