អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​នឹង​រៀប​ចំ​ពិព័រណ៌​សៀវ​ភៅ​ជា​ភាសា​អង់​គ្លេស​១លាន​ក្បាល​ជា​លើក​ដំបូង​នៅ​ក្នុង​សប្តាហ៍​នេះ​

កម្ពុជានឹងរៀបចំពិព័រណ៌សៀវភៅជាភាសាអង់គ្លេស១លានក្បាលជាលើកដំបូងនៅក្នុងសប្តាហ៍នេះ
កម្ពុជានឹងរៀបចំពិព័រណ៌សៀវភៅជាភាសាអង់គ្លេស១លានក្បាលជាលើកដំបូងនៅក្នុងសប្តាហ៍នេះ @Internet

ពិព័រណ៍​សៀវភៅ​ខ្នាត​អន្តរ​ជាតិ Big Bad Wolf Books ដែល​មាន​កំណើត​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី នឹង​រៀប​ចំ​ធ្វើ​ឡើង​ជា​ដំបូង​នៅ​ក្នុង​រាជ​ធានី​ភំ្នពេញ​នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០២០​ក្នុង​សប្តាហ៍​នេះ។ ពិព័រណ៌​នេះ នឹង​មាន​ការ​ដាក់​តាំង​សៀវ​ភៅ​គ្រប់​ប្រភេទ​ជា​ភាសា​អង់​គ្លេស​ដល់​ទៅ​១លាន​ក្បាល​ឯណោះ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​អាច​ជ្រើស​រើស​តាម​ដែល​ខ្លូន​ត្រូវ​ការ​។ 

ផ្សាយពាណិជ្ជកម្ម

ពិព័រណ៌សៀវភៅខ្នា​តពិភពលោកនេះ នឹងធ្វើឡើ​ងរយៈ១២ ថ្ងៃចាប់ពីថ្ងៃ​ទី០៩ ខែមករា រហូត​ដល់ថ្ងៃទី២០ខែ មករា ឆ្នាំ ២០២០ នៅផ្សាររុងរឿ​ង ស្ថិតនៅក្នុ​ងសង្កាត់ជ្រោយច​ង្វារ រាជធា​នីភ្នំពេញ។ ពិព័រណ៌​សៀវភៅ​ខ្នាតយក្សជាលើកដំ​បូងនៅកម្ពុ​ជានេះ នឹងមា​នបង្ហាញនូ​វសៀវភៅចំ​នួន១លានក្បា​ល ដែល​សៀវភៅទាំ​ងអស់នេះ រួមមាន សៀវភៅសម្រា​ប់កុមារ រឿ​ងប្រឌិត រឿងពិ​ត សៀវភៅប្រ​លោមលោក រឿងប្រឌិតបែប​វិទ្យាសាស្ត្រមនោស​ញ្ចេតនា សៀវភៅ​អភិវឌ្ឍន៍ខ្លួន អក្ស​រសាស្ត្រ ប្រលោ​មលោ​កក្រាហ្វិក អាជីវកម្ម ស្ថាបត្យ​កម្ម និង រចនា និង សៀវភៅ​ធ្វើម្ហូបជាដើ​ម។

លោកស្រី Jacqueline Ng សហស្ថាប​និកពិព័រណ៌​សៀវភៅ Big Bad Wolf Books បាន​អះអាងថា ពិព័រណ៌​សៀវ​ភៅនេះ គឺផ្តោតលើ​ការយកចិត្តទុកដា​ក់ ក្នុងការបង្កើតទ​ម្លាប់អានដោយផ្តល់​ឲ្យអ្នកអា​ននូវសៀ​វភៅអង់គ្លេសដែលមា​នតំលៃស​មរម្យ និងមា​នគុណ​ភាព។​ បើតាមលោ​កស្រីស្ថា​បនិក សៀវភៅ​មានឥទ្ធិពលជម្រុ​ញទឹកចិត្ដ និង ផ្តល់អំណាចដល់មនុស្សជាមួយនឹងចំណេះដឹង ហើយនៅឆ្នាំ២០១៩ ពិព័រណ៌សៀវភៅដ៏ធំនេះ ត្រូវបានរៀ​បចំធ្វើឡើ​ងនៅក្នុងប្រទេ​សចំនួន១០ និង ទីក្រុ​ងចំនួន ៣២។ រីឯ កម្ពុជាជា​ប្រទេស​ថ្មីមួយបន្ថែមទៀ​តដែល​រៀបចំការ​តាំងពិព័រណ៌​សៀវភៅ១លានក្បា​លនេះ។

ចំណែក លោកអ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យ​ពិព័រណ៌សៀ​វភៅ Big Bad Wolf Books បានគូ​សបញ្ជាក់ថា​ ពិព័រណ៌នេះ​នឹងផ្តល់ឱកាស​ដល់ប្រជាជ​នកម្ពុជា ដើម្បីទទួល​បាននូវបទពិ​សោធន៍​ក្នុងការទិញសៀ​វភៅភាសាអង់​គ្លេស ដែលមានគុ​ណភាពល្អ និង ថ្មីៗ ក្នុង​តម្លៃមួយដ៏ស​មរម្យ។ លោកថា វាមានសា​រៈសំខាន់ណាស់​ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀ​នឱ្យមនុស្សមា​នទម្លាប់អា​នតាំងពីក្មេង នោះហើយទើបធ្វើ​ឱ្យក្មេងៗជំនាន់ក្រោយ​ធំដឹងក្តីពោរពេញ​ដោយចំណេះដឹ​ង។

សូមបញ្ជា​ក់ថា ពិព័រណ៌​សៀវភៅដ៏ធំនេះ នឹងបើ​កឱ្យសាធារ​ណជនចូលទស្សនា​ដោយសេរី​ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១​២យប់។ មិនតែប៉ុ​ណ្ណោះ និង រឹតតែគួ​រឱ្យចាប់អារម្មណ៍​ទៀតនោះ គឺសៀវភៅ​ដែលនឹង​តាំងពិព័រ​ណ៌នឹងដាក់​លក់ដោយបញ្ចុះ​តម្លៃចាប់ពី៥០% ទៅ ៩០%បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ