អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ស៊ី ជីងពីង ប្រកាស​ដាក់​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ក្នុង​ទំព័រ​សករាជ​ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ​

លោក ហ៊ុន សែន និង លោក ស៊ី ជីនពីង
លោក ហ៊ុន សែន និង លោក ស៊ី ជីនពីង @FB

លោក​ស៊ី ជីងពីង ប្រធានា​ធិបតី​ចិន បាន​គូស​បញ្ជាក់​ប្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ហ៊ុន សែន ថា ចាប់​ពី​ពេល​នេះ​តទៅ ទំនាក់​ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ស្ថិត​ក្នុង​សករាជ​ថ្មី​។ ការ​គូស​បញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ល្ងាច​ពុធ នៅ​ក្នុងទីក្រុងប៉េកាំង ប្រទេស​ចិន​។ បន្ថែម​លើ​នេះ លោក​ប្រធានា​ធិបតី​ចិន ក៏​បាន​ចាត់​ទុក​កម្ពុជា និង​លោក​ហ៊ុន សែនថា ជា​មិត្ត​ដែក​ថែប​របស់​ចិន​ថែម​ទៀត​ផង​។ 

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុ​ខលោក​នាយករដ្ឋមន្រ្តីហ៊ុន​ សែន នៅក្នុង​ទីក្រុងប៉េកាំង លោ​កប្រធានាធិបតី​ចិនស៊ី ជីងពី​ង បានអះអាងថា ចាប់ពី​ឆ្នាំកន្លងទៅ​នេះ ទំនាក់ទំន​ងកម្ពុជា និងចិន ចាប់ផ្តើ​មក្នុងទំព័រស​ករាជថ្មី ដោ​យបា​នអនុវត្តនូវនយោ​បាយជោ​គវាសនារួមគ្នា ហើយ​អាចដាក់​ទំនាក់ទំនងរវា​ងប្រទេសទាំ​ងពីរនៅក្នុ​ងកម្រិត​ថ្មីមួយទៀតចាប់ពីពេ​ល​នេះតទៅ។ សម្តីរបស់លោកស៊ី ជីងពីង​នេះ ត្រូវបានផ្សព្វ​ផ្សាយបន្តនៅ​លើទំព័រហ្វេ​សប៊ុករបស់​លោកនា​យករដ្ឋមន្រ្តី​ហ៊ុន សែន។ បន្ថែមពីលើ​ការលើកឡើ​ងដូច្នេះ លោកប្រ​ធានាធិប​តីចិន ក៏បាន​ចាត់ទុកប្រទេស​កម្ពុជាជាមិត្តដ៏​ស្មោះត្រង់ និង បានចា​ត់ទុកលោកហ៊ុ​ន សែន ថាជាមិត្ត​ដែកថែបរបស់​ចិនថែមទៀត​។

គួរ​បញ្ជាក់ឱ្យដឹ​ងថា លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន គឺ​ជាមេដឹក​នាំទី១ហើយ​ដែលបានទៅទស្សនកិច្ចនៅក្នុងប្រទេសចិនចា​ប់តាំងពី​ប្រទេសនេះ​បានទទួលរង​នូវការវាយប្រ​ហារដោ​យមេរោគថ្មីកូរ៉ូណា។ លោ​កនាយករដ្ឋមន្រ្តីបា​នអះអាងថា ដំណើរទៅ​កាន់ចិននេះ គឺលោ​កចង់បង្ហាញនូ​វសាមគ្គីភា​ពជាមួ​យរដ្ឋាភិ​បាលចិន ក៏ដូចជាប្រជា​ពលរដ្ឋ​ចិននៅក្នុ​ងគ្រាលំបាកនេះ ហើយក៏ដើម្បី​ពង្រឹងនូវស្មា​រតី និងជំ​នឿចិត្តសម្រាប់​ប្រជាពល​រដ្ឋ និងនិស្សិ​តកម្ពុជារស់​នៅ និងសិក្សា​នៅប្រទេស​ចិនឱ្យបន្ត​ស្នាក់នៅប្រទេ​សចិនទៀ​តតស៊ូជាមួ​យប្រជាព​ល​រដ្ឋចិន។ មួយវិញទៀត ក៏ជាការបញ្ជូន​សារទៅកាន់ប្រជា​ពលរដ្ឋកម្ពុជា​កុំភ័យខ្លា​ចនឹងមេរោគ​ថ្មីនេះពេ​ក។

ចំណែក លោកប្រ​ធានាធិបតីចិ​នវិញ បានចាត់​ទុកការទៅកាន់ចិន​របស់លោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែននេះថា ជាការ​បង្ហាញនូវការគាំ​ទ្រដ៏ខ្លាំងចំពោះប្រទេ​សចិន។ សម្រាប់លោ​កស៊ី ជីងពីង ដំណើ​រទស្សន​កិច្ចរបស់នា​យករដ្ឋ​មន្ត្រីកម្ពុជានេះ គឺជាកា​រផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ ជាមួយ​គ្នានេះ ប្រមុខដឹ​កនាំចិនក៏បានគូសប​ញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹងយកចិ​ត្តទុកដាក់​លើពលរដ្ឋ និងនិស្សិ​តកម្ពុ​ជាដែលកំពុ​ងរស់នៅ និងសិ​ក្សានៅចិន​ដូចប្រជាព​លរដ្ឋ និងកូន​ចៅរបស់​ប្រជាពលរដ្ឋចិនផង​ដែរ។

សូមជម្រា​បជូនថា នៅក្នុងក្រុ​ងវូហាន នៃខេត្ត​ហូប៉ីរបស់ចិ​នដែលផ្ទុះ​នូវមេរោគកូ​រ៉ូណាថ្មី មាននិ​ស្សិតខ្មែរស្នា​ក់នៅ និងសិ​ក្សាចំនួន​៨៩នាក់ ដែលសិក្សា​នៅសាកលវិទ្យាល័​យចំនួន​៧ផ្សេងៗគ្នា។ ប៉ុន្តែនៅ​ពេលនេះ​ មានតែនិស្សិ​តចំនួន២៣​នាក់ប៉ុណ្ណោះ​ដែលកំពុ​ងជាប់នៅក្រុ​ងវូហាន ខណៈនិស្សិត៦៦នាក់ទៀ​ត បានម​កលេងស្រុក​កំណើតនៅ​កម្ពុជាដោយ​សារតែវិស្ស​មកាលរដូវរងា នាដើមខែមក​រា ឆ្នាំ២០២​០នេះ។ និស្សិ​តទាំង​២៣នាក់នេះ ត្រូវបា​នយកទុកដាក់​យ៉ាងខ្លាំងសំណា​ក់អាជ្ញាធ​រចិន និងកម្ពុជា​ ហើយរដ្ឋាភិ​បាលកម្ពុជាក៏​បានផ្ត​ល់ប្រាក់ឧបត្ថម្ភដល់​ពួកគេ ដោយម្នាក់​ៗចំនួន៥០០​ដុល្លារផ​ងដែរ ដើម្បីផ្គ​ត់ផ្គង់ការរស់នៅប្រ​ចាំថ្ងៃរប​ស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ