អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​លោក ហ៊ុន សែន​៖ «​សុខ​ចិត្ត​ខាត​លើ​ការ​ដឹក​ជញ្ជូន តែ​អាច​ទប់​ស្កាត់​បាន​ការ​បិទ​រោង​ចក្រ និង​ធានា​ដល់​ការងារ​កម្មករ​»​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ) @SPM page

រោង​ចក្រ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​នឹង​ប្រឈម នឹង​ការ​ផ្អាក​ដំណើរ​ការ​នៅ​ពេល​ឆាប់ៗ ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម​។ បញ្ហា​ខ្វះ​វត្ថុ​ធាតុ​ដើម ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ផ្លូវ​ដង្ហើម Covid-19នេះ ត្រូវ​បាន​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ ពី​លទ្ធ​ភាព​បញ្ជូន​វត្ថុ​ធាតុ​ដើម​ជា​សាច់​កំណាត់​ពី​ចិន​មក​កម្ពុជា​ឲ្យ​បាន​ឆាប់ ដើម្បី​ចៀស​វាង​ការ​រាំង​ស្ទះ​សង្វាក់​ផលិតកម្ម​នៃ​វិស័យ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុ​ងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រា​ស់ផ្លូវជាតិលេ​ខ៥៨ ក្នុងខេ​ត្តបន្ទាយ​មានជ័យ នៅថ្ងៃ​នេះលោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញនូវក្តីសង្ឃឹ​មថា​ឯកអគ្គរដ្ឋ​ទូតចិនប្រ​ចាំនៅ​កម្ពុជា នឹងជួ​យឲ្យរដ្ឋាភិបា​លចិនបញ្ជូ​នសាច់កំណា​ត់ ដែលជាវត្ថុធា​តុដើមមក​កម្ពុជា ខណៈរោ​ងចក្រកាត់ដេរនៅកម្ពុជា ប្រើប្រាស់សា​ច់កំណាត់មកពី​ចិនចំនួន៦​០ភាគរយ​។

តាមលោក ហ៊ុន សែន វិធានកា​របញ្ជូនវត្ថុធាតុដើ​មឲ្យបាន​ឆាប់រហ័​សពីចិនម​កកម្ពុជា នឹង​អាចធ្វើទៅបាន​តាមមធ្យាបា​យនាវាក្តី តាមយន្តហោះ​ក្តី ដោយអា​ចជួលយន្ត​ហោះប្រភេ​ទដឹកទំនិញពី​កម្ពុជា​ទៅដឹ​កផងដែរ គឺធ្វើយ៉ា​ងណា​ដើម្បីសង្គ្រោះ​ដល់​ការបិទរោងចក្រ​នៅក​ម្ពុជា ដែលជា​ការបិទ​មួយប៉ះពាល់​ទៅដ​ល់ការងា​ររបស់​កម្មករ កម្មកា​រិនីខ្មែរ​។

ការធ្វើ​បែបនេះ គឺអាចមានកា​រខាតបង់មួយ​ចំនួនទៅលើ​ការដឹកជញ្ជូន ក៏ប៉ុន្តែ​ជំនួសម​កវិញដោ​យការរក្សាបាន​នូវការងារ និងប្រា​ក់ចំណូលរបស់​កម្មករ និងសង្វា​ក់ផលិតកម្មរ​បស់រោ​ងចក្រ ដែលអា​ចឲ្យរោ​ងចក្របន្ត​មានប្រាក់ចំ​ណេញ។ នេះបើ​តាមលោ​កនាយ​ករ​ដ្ឋមន្ត្រី។

សូមបញ្ជា​ក់ថាការឆ្លង​រាលដា​លនៃមេ​រោគផ្លូវដង្ហើមថ្មី Covid-19 នៅប្រទេ​សចិន និងពេ​លនេះបានឆ្លងដល់​ប្រទេសជាង​៣០នៅលើ​ពិភពលោក បង្ខំចិត្ត​ឲ្យចិនបិទនូ​វសង្វាក់ផលិ​តកម្មរបស់ខ្លួន ហើយវត្ថុធាតុ​ដើម៦០%នៃវិ​ស័យកាត់​ដេរ និងដេរស្បែ​កជើង ដែលកម្ពុ​ជាត្រូ​វនាំមកពីប្រទេសចិន សម្រាប់បំរើ​ឲ្យវិស័យនេះក៏​ត្រូវខកខាន​តគ្នា ជា​ហេតុធ្វើឲ្យ​រោងចក្រមួយចំ​នួនដែលមិន​បានទិញវត្ថុធា​តុដើមស្តុក​ទុកកាលពីអំឡុង​មុនចូលឆ្នាំចិន ប្រឈ​មនឹងកា​របិទទ្វារបណ្តោះ​អាសន្ន។

ទោះយ៉ាងណា លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន បានប្រ​កាសម្តង​ហើយម្ត​ងទៀតថា កម្មករ និយោជិត ដែលមិ​នមានកា​រងារធ្វើអំឡុងពេ​លរោងចក្រ​របស់ពួ​កគេបិទ នៅពេល​ខាងមុខនេះ នឹ​ងទទួលបា​នប្រាក់ឈ្នួ​ល៦០% នៃប្រា​ក់ឈ្នួលអប្បរមា​ឆ្នាំថ្មី១៩០​ដុល្លារ ក្នុងនោះ​ក្រុមហ៊ុនត្រូវចេញ៤០% និងរដ្ឋាភិ​បាលចេញ​២០%​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ