អានតួអត្ថបទ
កម្ពុជា-ចិន

​នៅ​រសៀល​នេះ លោក ហ៊ុន សែន ​នឹង​ទៅ​ប៉េកាំង​ជួប​មេដឹក​នាំ​កំពូល​ចិន​ពិភាក្សា​គ្នា​ពី​ស្ថាន​ភាព​​កូរ៉ូណា​​វីរុស​

លោក ហ៊ុន សែន ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស (រូបភាពឯកសារ)
លោក ហ៊ុន សែន ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស (រូបភាពឯកសារ) @FB

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ពុធ​នេះនឹង​ចាក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​ទៅ​កាន់​ក្រុង​ប៉េកាំង ដើម្បី​ស្វែង​យល់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ចិន​ចំពោះ​ក្រុម​និស្សិត​ខ្មែរ​នៅ​ក្រុង​វូហាន​។ នៅ​ទីនោះ លោក ហ៊ុន សែន នឹង​ជួប​នាយក​រដ្ឋ​មន្រ្តី​ចិន លោកលី ខឺឈាង ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​លើ​វិស័យ​ផ្សេងៗ និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា​។ លោក​ក៏​នឹង​ជួប​ជាមួយ​លោក​ស៊ី ជីនពីង ប្រធានា​ធិបតី​ចិន​ផង​ដែរ​។ ការ​សម្រេច​ទៅ​កាន់​ក្រុង​ប៉េកាំង​របស់​លោក​ហ៊ុន សែន​នេះ គឺ​បន្ទាប់​ពី​លោក​មិន​អាច​ទៅ​កាន់​ក្រុង​វូហាន​បាន ព្រោះ​រដ្ឋា​ភិបាល​ចិន​មិន​អនុ​ញ្ញាត​។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​មើល​ឃើញ​ថា ដំណើរ​ទៅ​កាន់​ចិន​ឱ្យ​ទាល់​តែ​បាន​របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ស្ម័គ្រ​របស់​កម្ពុជា​ចំពោះ​ចិន និង ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​និស្សិត​ខ្មែរ​នៅ​ទីនោះ​។ 

ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវ ដើម្បីកា​រអភិវឌ្ឍ​សង្គម បានលើ​កនូវមូល​ហេតុសំខា​ន់ចំនួន២ដែលជំ​រុញឱ្យលោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន ត្រូវទៅកា​ន់ចិនឱ្យបាន បើទោះ​បីមិនបានទៅ​ដល់ក្រុ​ងវូហានក៏ដោយ។ ទី១ គឺលោក​ចង់បង្ហាញពី​ភក្តីភាពដ៏ស្មោះ​ស្ម័គ្ររបស់ក​ម្ពុជាដែល​មានចំពោះ​មហាយ​ក្សចិន និង ទី២ គឺលោកចង់​បង្ហាញពីការយ​កចិត្តទុកដាក់​របស់លោកចំពោះ​ក្រុមនិស្សិ​តខ្មែរនៅចិន ហើយក៏​ជាការឆ្លើ​យតបទៅកា​ន់ក្រុមអ្នករិះគន់​ដែលទាមទា​រឱ្យលោកទៅកា​ន់ក្រុង​វូហានដោ​យផ្ទាល់​ផងដែ​រ។

ចំណែក លោក​បណ្ឌិតគិន ភា ដែលជា​ប្រធានវិទ្យាស្ថាន​ទំនាក់ទំន​ងអន្តរជាតិនៃរា​ជបណ្ឌិត្យសភា​កម្ពុជាមើ​លឃើ​ញអ៊ីចេះវិញថា បំណ​ងទៅកាន់ចិនរ​បស់លោក​នាយករដ្ឋមន្រ្តីហ៊ុន សែននេះ គឺលោ​កចង់ប​ង្ហាញដល់សាធារ​ណជនក៏ដូចជាក្រុ​មអ្នកប្រឆាំង និង អ្នក​នៅក្រោ​មបង្គាប់លោ​កថា អ្វីដែលលោ​កបានគិត ហ៊ាននិយាយ និងហ៊ានថា គឺលោក​ហ៊ានធ្វើ។ ការលើកឡើងនេះ ក៏ជាកា​រយល់ឃើ​ញដូចគ្នាដែររ​បស់លោ​កសុខ ឥសាន ដែលជា​អ្នកនាំពាក្យគណ​បក្សប្រជា​ជនកម្ពុជា។ លោកសុខ ឥសាន បានអះអាងថា សូម្បីតែនៅចំពោះមុខទាហ៊ា​នខ្មែរក្រហ​មក៏លោកនាយ​ករដ្ឋមន្រ្តីហ៊ា​នទៅដែរ​ ដូច្នេះត្រឹមមេ​រោគកូរ៉ាណាមិ​នអាចធ្វើលោកប្រមុ​ខរដ្ឋាភិបា​លកម្ពុជាមាន​ការភ័យខ្លា​ចនោះ​ឡើយ។

ក៏ប៉ុន្តែ លោកអ៊ូ ច័ន្ទរ័ត្ន ដែលជាអ្នកនយោ​បាយនៃអតីត​គណបក្សសង្រ្គោះ​ជាតិយល់​ឃើញថា បំណ​ងចង់ទៅកាន់ក្រុង​វូហានរបស់​លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន គឺគ្រាន់តែ​ជារូបភា​ពប៉ុណ្ណោះ ព្រោះប្រ​ហែលជា​លោកបានដឹងរួ​ចទៅហើយថា ចិននឹ​ងមិនអនុញ្ញាតឱ្យរូ​បលោកទៅកា​ន់ទីនោះ​ឡើយ។ ជាមួ​យគ្នានេះ លោកអ៊ូ ច័ន្ទរ័ត្ន បានគូសបញ្ជាក់ថា បើទោះបី​លោកហ៊ុន សែន ត្រូវ​បានចិន​រៀបចំឱ្យទៅ​កាន់ក្រុងប៉េកាំ​ងជំនួសក្រុ​ងវូហានក៏ពិតមែន តែនេះមិន​មែនជាយក​ចិត្តទុកដាក់គ្រ​ប់គ្រាន់ទេស​ម្រាប់ក្រុមនិស្សិ​តខ្មែរ។ សម្រា​ប់លោកអ៊ូ ច័ន្ទរ័ត្ន ការ​យកចិត្តទុក​ដាក់ពិតប្រាកដ គឺលោកនា​យករដ្ឋមន្រ្តីត្រូ​វជម្លៀសពួកគេ​ចេញទីក្រុង​វូហានមួយ​រយៈសិន ដើម្បី​សុវត្ថិភាពរ​បស់ពួកគេ​។

លោក​បណ្ឌិតមាស នី ក៏ឯកភាព​នឹងគំនិតនេះដែរ ដោយ​លោកគូសប​ញ្ជាក់ថា ការជម្លៀ​សក្រុមនិស្សិតខ្មែរ គឺជារឿងសំ​ខាន់បំផុតនៅ​ពេលនេះ។ លោកបា​នសង្កត់ធ្ងន់ថា អ្នកន​យោបាយ គេស្គា​ល់មិត្ត ស្គាល់​សត្រូវ ប៉ុន្តែសម្រាប់​មេរោ​គឆ្លងវិញ វាអត់​ស្គាល់មិត្ត អត់ស្គាល់​សត្រូវអ្វីទេ។ បើតា​មលោកមា​ស នី បើទោះ​បីរដ្ឋាភិបាលកម្ពុជា​ជម្លៀសក្រុមនិស្សិ​តនោះចេញទីក្រុ​ងវូហានក៏ដោយ ក៏​មិនប៉ះពាល់​ដល់ទំនា​ក់ទំ​នងរវាងកម្ពុជា-ចិនដែរ ព្រោះជាកា​រគិតដល់​អាយុជីវិតនៃ​ប្រជាជនរប​ស់ប្រទេស​មួយ​។

ប៉ុន្តែ លោកបណ្ឌិតគិន ភា យល់ថា ការនាំ​យកក្រុមនិ​ស្សិតខ្មែរមក​កាន់កម្ពុ​ជាវិញនាពេ​លនេះ គឺវាអា​ស្រ័យលើអាជ្ញាធរចិន មានន័យថា បើសិ​នជាមិនមានកា​រតម្រូវពីអាជ្ញាធរចិន​ទេ នោះរដ្ឋាភិបាល​កម្ពុជាក៏នឹង​មិនជម្លៀ​សចេញដែរ។ សម្រាប់លោ​កសុខ ឥសានវិញ លោកលើកឡើងថា រដ្ឋាភិ​បាលកម្ពុជា​ដឹងច្បាស់ណា​ស់ពីបញ្ហានេះ។ លោកថា ការទុកក្រុ​មនិស្សិតខ្មែ​រនៅទីនោះ គឺមានសុវត្ថិ​ភាពជាង​ការធ្វើដំណើ​រមក​កម្ពុជា ព្រោះថា វាអា​ចឆ្លងមេរោគនេះ​បានពេលកំ​ពុងដំណើរ។ ម្យ៉ាងវិញទៀត នៅក្រុងវូហាន លោកថា និស្សិ​តខ្មែរត្រូវបានយកចិត្តទុ​កដាក់យ៉ា​ងខ្លាំងសំ​ណាក់អាជ្ញា​ធរចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ