អានតួអត្ថបទ
កម្ពុជា-នយោបាយ

​សម្លេង​បែក​ធ្លាយ​៖ ​គណ​បក្ស​កាន់​អំណាច​និង​អតីត​គណ​បក្ស​ប្រឆាំង​កំពុង​ស្វែង​រក​ការ​ចរចា​គ្នា មុន​សេច​ក្តី​សម្រេច​លើ EBA​

លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី
លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី @Internet

សម្លេង​បែក​ធ្លាយ​មួយ​ដែល​គេ​ស្គាល់​ថា ជា​សម្លេង​របស់​អ្នក​តំណាង​រាស្ត្រ​អតីត​គណ​បក្សប្រឆាំងម្នាក់​ បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​និង​អតីត​គណ​បក្ស​ប្រឆាំង កំពុង​ស្វែង​រក​ការ​ចរចា​គ្នា​មួយ នៅ​មុន​សេច​ក្តី​សម្រេច​លើ EBA។ ការ​ចរចា​គ្នា គឺ​ធ្វើ​ឡើង​រវាង​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​អន្តរ​ជាតិ​ផង​។ ក៏​ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ បាន​ចាត់​ទុក​សម្លេង​បែក​ធ្លាយ​នេះ​ថា ជា​ល្បិច​របស់​អតីត​គណ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ ជា​ជំហរ​របស់​គណ​បក្ស​កាន់​អំណាច គឺ​គ្មាន​ការ​ចរចា​ឡើយ​។ 

ផ្សាយពាណិជ្ជកម្ម

សម្លេងបែ​កធ្លាយនេះ ត្រូវបានគេ​ស្គាល់ថា ជាសម្លេ​ងរបស់លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រអតីតគណ​បក្សសង្គ្រោះជាតិ ដែលត្រូវបា​នទម្លាយដោយបុ​រសម្នាក់ឈ្មោះ ជា និច្ច។ តាមរយៈ​បទសម្ភា​សន៍ជាមួយទូរ​ទស្សន៍ព្រះអាទិត្យ លោក ម៉ែន សុថាវរិន្ទ្រ បានទទួលស្គា​ល់ថា ជាសម្លេ​ងរបស់លោ​កមែន។ ក៏ប៉ុន្តែ សម្លេងនេះ ត្រូវបានថ​តដោយបុរស​ម្នាក់ឈ្មោះ ជា និច្ច ដែលគេមិនដឹងថា មានតួនាទីអ្វីនៅក្នុងគណបក្សកាន់អំណាច ឬ ក្នុងអតីតគ​ណបក្សប្រឆាំ​ងនោះឡើយ។

យ៉ាងណាក្តី បើ​ផ្អែកតាមស​ម្លេងដែលបែ​កធ្លាយនេះ លោក ម៉ែន សុថាវរិន្ទ្រ ដែលគេដឹងថា ជាម​នុស្សដែ​លស្និទ្ជជាមួយ​លោក សម រង្ស៊ី បានពិភាក្សា​គ្នាជាមួយលោក ជា និច្ច ដើម្បីរៀបចំជំនួ​បចរចាមួយរវាង​លោក សម រង្ស៊ី ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្ប​ងរបស់​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ឬជំ​នួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​និងលោក សម រង្ស៊ី។ ជំនួប ដែលគួ​រតែធ្វើឡើងនៅកន្លែ​ងណាមួយ ដោយ​មានការចូលរួមពី​ភាគី​អន្តរជាតិ​ផង។ បើផ្អែកតា​មសម្លេងបែ​កធ្លាយនេះ ជំនួបនោះ គឺត្រូវធ្វើឲ្យបានមុ​នគណៈ​កម្មការអឺរ៉ុបធ្វើ​សេចក្តីស​ម្រេចចិត្ត​លើកិច្ចព្រម​ព្រៀងអនុគ្រោះ​ពន្ធ EBA។

ប៉ុន្តែយ៉ា​ងណាក៏​ដោយ ភ្លាមៗនេះអ្នក​នាំពាក្យ​គណបក្សប្រជា​ជនកម្ពុជា លោក សុខ ឥសាន បានចេ​ញមកទា​ត់ចោល​ព័ត៌មាននេះ និងបាន​ចាត់ទុកថា ជាព័ត៌មា​នប្រឌិត ដែល​រៀបចំឡើងដោយ​ក្រុមមនុស្សដែលចេញ​មកតែពីអ​តីតគណ​បក្សប្រឆាំង​តែមួយគត់។ លោក សុខ ឥសាន បានចា​ត់ទុកសម្លេ​ងបែកធ្លាយនេះថា គ្រាន់តែ​ជាល្បិចរបស់អ​តីតគណ​បក្សប្រឆាំងដើ​ម្បីចង់ចរ​ចាឲ្យ​បានចូលស្រុ​កវិញតែ​ប៉ុណ្ណោះ។ បើតាមអ្នក​នាំពាក្យ​រូបនេះ កុំថាឡើ​យការជួ​បចរចា សូម្បី​តែឈ្មោះរ​បស់លោក សម រង្ស៊ី ក៏គណបក្សកាន់អំណា​ចរបស់លោក មិនចង់រំ​លឹក​ទៅដល់ផង។

គួរជំរា​បជូនថា ការបញ្ចេ​ញសម្លេងបែក​ធ្លាយនេះ គឺស្រប​ពេ​លដែល​គណៈកម្មកា​រអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្ត​មួយនៅថ្ងៃទី ១២ កុម្ភៈ សប្តាហ៍ក្រោ​យនេះ ថាតើ ត្រូវដ​កហូតប្រព័ន្ធ​អនុគ្រោះព​ន្ធពាណិជ្ជកម្ម EBA (Every thing But Arms) ពីកម្ពុជា ឬក៏ត្រូវព្យួរផ្នែកខ្លះ។ សហគ​មន៍អឺរ៉ុប ដែលបាន​ប្រកាស​ចាប់​ផ្តើម​អនុវត្ត​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីមានការរំលាយ​អតីតគណបក្ស​សង្គ្រោះជាតិ ការចា​ប់ខ្លួនអតីតប្រធា​នគណបក្ស​ប្រឆាំង លោក កឹម សុខា រួមទាំងការ​រំលោភលើ​សិទ្ធិមនុស្សនិងសិទ្ធិ​ការងារនៅក្នុងប្រ​ទេសកម្ពុជា។ ប៉ុន្តែកាលពីថ្ងៃទី ១២ ធ្នូ រដ្ឋាភិបាលកម្ពុជាបានដាក់របា​យការណ៍ចុ​ងក្រោយ​របស់ខ្លួន​ដោយ​សង្ឃឹមថា គណៈកម្មការ​អឺរ៉ុបនឹងធ្វើ​សេចក្តី​សម្រេចចិត្តមួយ ដោយ​ផ្អែកលើកិច្ច​ខិតខំប្រឹងប្រែងប្រ​កបដោយ​សុឆន្ទៈខ្ពស់របស់​រដ្ឋាភិបា​លកម្ពុជា និងការសម្រេចចិត្ត ដោយមិនជ្រៀ​តជ្រែកចូលកិច្ច​ការផ្ទៃក្នុង​របស់កម្ពុជា​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ