អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ដែន​ដី​បញ្ជាឲ្យ​ផ្អាក​ជា​បន្ទាន់​សំណង់​ខុស​ច្បាប់ និង​ហាម​ស្នាក់​នៅ​ក្នុង​អគារ​កំពុង​សាង​សង់​

វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង)
វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង) @REUTERS

ក្រសួង​ដែនដី នគ​រូប​នីយ​កម្ម និង​សំណង់ កាលពី​ថ្ងៃទី១០ខែមករា ឆ្នាំ២០២០នេះ បាន​ណែ​នាំ​ទៅ​ស្ថាប័ន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ធ្វើ​ការ​ហាម​ឃាត់​ដាច់​ខាត ការ​សាង​សង់ ដែល​មិន​មាន​ច្បាប់​អនុញ្ញាត ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស្នាក់​នៅ​ទៀត​ទេ នៅ​ក្នុង​អគារ​កំពុង​សាង​សង់​។ សេចក្តី​ណែ​នាំ​របស់​ក្រសួង​ដែនដី​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បាក់​រលំ​អគារ​កំពុង​សាង​សង់​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ 

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ពង្រឹង​គុណ​ភាព និង​សុវត្ថិ​ភាព​សំណង់ ក្រសួង​ដែនដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​ប្រាប់​ទៅ​សមត្ថ​កិច្ច​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស ដោយ​ហាម​ដាច់​ខាត ការ​សាង​សង់​សំណង់ ដែល​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ ជួស​ជុល ឬ​រុះ​រើ និង​លិខិត​អនុញ្ញាត​បើក​ការ​ដ្ឋាន​សំណង់​។ បន្ថែមពីនេះ ក្រសួងដែនដី ក៏តម្រូវផងដែរ ឲ្យមា​នវិស្វករប្រចាំ​ការដ្ឋានសំ​ណង់ជាអ្នក​ទទួលខុ​សត្រូវ។

ការណែ​នាំរបស់​ក្រសួងដែនដី គឺធ្វើ​ឡើងបន្ទា​ប់ពីការបាក់រលំ​អគារចុងក្រោ​យ នៅខេត្ត​កែប កា​លពីថ្ងៃទី​៣ខែមករា បណ្តា​លឲ្យកម្ម​ករស្លាប់និង​របួសចំនួន៥៩​នាក់។ មហន្តរា​យនៃការបាក់​រលំអគារចុងក្រោ​យ ដែលធ្វើ​ឲ្យបាត់ប​ង់ជីវិតកម្មករ​កាន់តែច្រើន​ទៅរហូ​តដល់៣​៦នាក់ នេះប​ង្កឲ្យមានការ​រិះគន់ពីសំ​ណាក់សា​ធារណៈ​ជនយ៉ាងខ្លាំង ដោយ​មានកា​រសង្ស័យពី​ភាពមិនប្រក្រ​តីរបស់ស​មត្ថកិច្ច​សំណង់​មូលដ្ឋាន។ លើស​ពីនេះ ការស្នា​ក់នៅរប​ស់កម្មករ នៅក្នុ​ងសំណ​ង់ដែលកំពុងសា​ងសង់ ក៏ជាហា​និភ័យដ៏ធំ ដែល​សង្គមស៊ីវិល និង​សហជីព​ការពារសិទ្ធិកម្ម​ករសំណង់​ទាមទារឲ្យមា​នការកែទ​ម្រង់។

ក៏ប៉ុន្តែតា​មរយៈ​សេចក្តីណែនាំរបស់​ក្រសួងដែ​នដីនៅពេលនេះ គឺបានឆ្លើ​យតបទៅនឹ​ងការព្រួយបារម្ភនេះ ដោយ​ក្រសួងបាន​ហាមដា​ច់ខាតការស្នា​ក់នៅ ក្នុងអគារដែលកំ​ពុងសាសសង់ ទោះបីជាល​ក្ខណៈបណ្តោះ​អាសន្នក៏ដោយ និងហាម​ដាច់ខាតអ្នកគ្មាន​ភារកិច្ចចូលក្នុ​ងការដ្ឋានសំណង់​។

ក្រសួងដែនដី ក៏បាន​បញ្ជារទៅអាជ្ញាធ​រមានសមត្ថកិច្ចផ្នែ​កសំណង់នា​នាតាម​មូលដ្ឋាន ឲ្យចេញ​លិខិតផ្អា​កជាបន្ទាន់ ករណីមា​នការសាង​សង់ល្មើសនឹងប​ម្រាម ដោយត្រូ​វចាត់វិធានការតា​មផ្លូវច្បាប់ ក្នុងករណីកា​រសាងសង់នៅ​តែបន្ត។

គេនៅចាំ​បានថា កាល​ពីខែមិថុ​នាឆ្នាំ២០១៩ មានកម្ម​ករចំនួន២​៨នាក់ បានស្លា​ប់ និង២​៦នាក់បានរង​របួសពីការបាក់​រលំអគារកំពុ​ងសាងសង់នៅ​ខេត្តព្រះសី​ហនុ។ ហើយ​នៅខេត្តសៀមរា​បក៏មានកម្មករសំណង់​៤នាក់ដែរស្លាប់ និងរបួស១២នាក់ ពីការបា​ក់រលំសាលា​ឆាន់មួយ កាលពីដើ​មខែធ្នូក​ន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ