អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក វ៉ាត់ ចំរើន៖ ការ​ប្រណាំង​កង់​ពិភព​លោក​នៅ​កម្ពុជា អាច​ជួយ​បង្កើន​សមត្ថភាព​កីឡាករ និង​ផ្តល់​ប្រយោជន៍​ដល់​ទេសចរណ៍​កម្ពុជា​

ការប្រណាំងកង់នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងមក
ការប្រណាំងកង់នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងមក @Internet

ប្រទេ​សកម្ពុជា នឹងរៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​លំដាប់​ពិភព​លោក កំរិត ២.២ (ពីរចុចពីរ) កាត់​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំនួន៤ ដែល​មាន​ចំងាយ​សរុប​ប្រមាណ​ជា​៥០០​គីឡូ​ម៉ែត្រ ចាប់​ពី​ថ្ងៃទី៤ដល់ថ្ងៃទី៦ខែមករា​ឆ្នាំ​២០២០​ខាង​មុខ​។ ការ​ប្រកួត​ប្រណាំង​កង់​កំរិត​ពិភព​លោក​ដែល​មាន​ការ​ចូល​រួម​ពី​កីឡាករ​ជាង​២០០​នាក់ មក​ពី​១៨​ប្រទេស​នេះ បាន​ចាប់​ផ្តើម​ពី​តំបន់​តារា​សាគរ​ខេត្ត​កោះកុង កាត់​តាម​ខេត្ត​ព្រះ​សីហនុ ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំបូក​គោ ក្នុង​ខេត្ត​កំពត ហើយ​ត្រូវ​បញ្ចប់​នៅ​ខេត្ត​កែប​។ លោក វ៉ាត់ ចំរើន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​អង្គារ​នេះថា ការ​ប្រកួត​កីឡា​ប្រណាំង​កង់​នេះ បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍ កីឡា និងកេរ្តិ៍​ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក វ៉ាត់ ចំរើន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ