អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

កញ្ញា អាំង សិរីរតន៍៖ ទំនប់​​​​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិនិង​សន្តិសុខ​ស្បៀង

សំឡេង ១៣:៣៧
កញ្ញា អាំង សិរីរតន៍ អ្នកសម្របសម្រួលគម្រោងអេកូយុវទូត
កញ្ញា អាំង សិរីរតន៍ អ្នកសម្របសម្រួលគម្រោងអេកូយុវទូត Sereyrath

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​កញ្ញា អាំង សិរីរតន៍ អ្នកសម្របសម្រួលគម្រោងអេកូយុវទូត។ នៅ​ថ្ងៃ​ទី​១៥​មិថុនា​ខាង​មុខ​នេះ ក្រុម​​​អេកូ​យុវទូត នឹងរៀបចំ​កម្មវិធី​​ដំណើរ​ផ្សង​ព្រេង​របស់​មេគង្គ​យុវទូត ស្ដី​ពី​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​។ សម្រាប់​កញ្ញា អាំង សិរីរតន៍ ទន្លេ​មេគង្គ គឺ​ជា​អ្នក​មាន​គុណ​ ដែល​បាន​ផ្ដល់​ស្បៀង​អាហារ​ដល់​មនុស្ស និង​ផ្ដល់​ជម្រក​សម្រាប់​សត្វ​រាប់​ពាន់​ប្រភេទ​។ ទន្ទឹម​គ្នា​នេះ កញ្ញា អាំង សិរីរតន៍ ក៏​បានសម្ដែង​ក្ដីព្រួយ​បារម្ភ​ចំពោះ​ការ​​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​និង​សន្តិសុខ​ស្បៀង​របស់​មនុស្ស​រាប់​រយ​លាន​នាក់​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ